• 2015-06-13 19:36:28
  • ព័ត៌មាន

ស៊ីហ្គេម៖ បាល់បោះ កម្ពុជា​ឈ្នះ​​វៀតណាម​ ៧៨-៦០

  • 2015-06-13 19:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​វៀតណាម​ដោយ​លទ្ធផល ៧៨ ទល់​នឹង ៦០​ នា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចុងក្រោយ​ក្នុង​ពូល​ B អម្បាញ់មិញ​​នេះ។ ឆ្លង​កាត់​បួន​ប្រកួត កម្ពុជា​ឈ្នះ ២ ចាញ់ ២ អាច​រក្សាតំណែង​លេខបីក្នុង​ពូល B។

 

 

កាល​ពី​ប្រកួត​បើក​ឆាក​​ដំបូង កម្ពុជា​ចាញ់​ថៃ​ក្នុង​លទ្ធផល​ ៦៦-៧៨ ចំណែក​ឯ​ការ​ប្រកួត​លើក​ទី​ពីរ​យក​ឈ្នះ​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល ១០៣-៥៤ និង​ប្រកួត​លើក​ទី​បី​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​ក្នុង​លទ្ធផល ៦៧-៨៣។

 

ក្រោយ​ជ័យជម្នះ​លើក​នេះ ក្រុម​បាល់​បោះ​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ​៣ ក្នុង​ពូល A (មិន​ទាន់​រក​ឃើញ) ដើម្បី​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៥។ បើ​ទោះ​បី​មិន​មែន​ជា​ការ​ប្រកួត​ដណ្ដើម​មេដាយ​ តែ​ជ័យជម្នះ​នឹង​អាច​ឲ្យ​កម្ពុជា​បញ្ចប់​ស៊ីហ្គេម​ដោយមាន​ចំណាត់ថ្នាក់​ល្អ​បំផុត​មិន​ធ្លាប់​មាន៕

 

ទស្សនា​ការ​​ប្រកួត​រវាង​ក្រុម​បោះ​ជម្រើស​ជាតិ​កម្ពុជា​ និង​វៀតណាម៖

 

 

ដោយ៖ គង់ វិសាល

មតិយោបល់