• 2015-04-28 14:28:11
  • ព័ត៌មាន

Dominic​ ទទួល​បាន​​លុយ​​ជិត​គ្រប់​មក​​ស៊ីហ្គេម​​ហើយ

  • 2015-04-28 14:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​រក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​មក​ជួយ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​ស៊ីហ្គេម​ កីឡាករ​បាល់បោះ​កូន​កាត់​ខ្មែរ-អាមេរិក​ Dominic Anthony Dar ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៤២៥​ដុល្លារ​ហើយ​ ខណៈ​តាម​ចំនួន​កំណត់​គឺ​២០០០​ដុល្លារ​អាមេរិក។

 

 

គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ​គឺ​មាន​រយៈ​ពេល​១៩​ថ្ងៃ​ហើយ​ដែល​ Dominic បាន​ប្រកាស​ស្វែង​រក​អ្នក​ជួយ​ឧបត្ថម្ភ​ ហើយ​មាន​សប្បុរស​ជន​ចំនួន​១២​នាក់​ហើយ​ដែល​បាន​បរិច្ចាគ​ប្រាក់។ ទឹក​ប្រាក់​ដែល​ Dar ទទួល​បាន​នៅ​ពេល​នេះ​គឺ​១៤២៥​ដុល្លារ​អាមេរិក​ និង​នៅ​រយៈ​ពេល​ច្រើន​ថ្ងៃ​ទៀត​ដែល​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នឹង​មក​ដល់​ ដូច្នេះ​រំពឹង​ថា នឹង​ទទួល​បាន​គ្រប់​ចំនួន។

 

ជុំ​វិញ​ករណី​នេះ​ សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា​បាន​ប្រាប់​ Sabay ថា សហព័ន្ធ​បាន​កោះ​ហៅ​កីឡាករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំនួន​៨​នាក់​ក្នុង​នោះ​មាន​ទាំង​ Dominic ផង​ដែរ​ដោយ​​ពួក​គេ​ទាំង​អស់​ជា​អ្នក​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​​ទៅ​មក​ដោយ​ខ្លួន​ឯង ប៉ុន្តែ​សម្រាប់​ថ្លៃ​ស្នាក់​នៅ និង​អាហារ​ពេល​ចូល​រួម​ប្រកួត​ស៊ីហ្គេម សហព័ន្ធ​ជា​អ្នក​ទទួល​បន្ទុក៕

 

ចង់​ដឹង​ព័ត៌មាន​ពិស្តារ​ជុំ​វិញ​ករណី​នេះ សូម​ចុច.... Dominic Anthony Dar

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទពេញនិយម