• 2015-04-21 17:12:05
  • ព័ត៌មាន

Dar រៃ​អង្គាស​​បាន​៣៧០​ដុល្លារ​ដើម្បី​ជួយ​បាល់បោះ​ខ្មែរ​នៅ​ស៊ីហ្គេម

  • 2015-04-21 17:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​ស្វែង​រក​ជំនួយ​កាល​ពី​ជាង​១០​ថ្ងៃ​មុន​ កីឡាករ​បាល់បោះ​កូន​កាត់​ខ្មែរ-អាមេរិក​ Dominic Anthony Dar ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​៣៧០​ដុល្លារ​អាមេរិក​ហើយ​សម្រាប់​​ថ្លៃ​យន្តហោះ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ជួយ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​(ស៊ីហ្គេម)​នៅ​ប្រទេស​សិង្ហបុរី​នា​ខែ​មិថុនា​ខាង​មុខ​នេះ។

 

គិត​ត្រឹម​ថ្ងៃ​នេះ​ មាន​សប្បុរស​ជន​៤​នាក់​ហើយ​ដែល​បាន​ជួយ​ឧបត្ថម្ភ​​ដែល​សរុប​ទឹក​ប្រាក់​បាន​ចំនួន​៣៧០​ដុល្លារ​អាមេរិក។ សប្បុរជន​ទី​មួយ​បរិច្ចាក​៥០​ដុល្លារ ទី​ពីរ​បរិច្ចាគ​២៥​ដុល្លារ ទី​បី​បរិច្ចាគ​២០០​ដុល្លារ និង​ទី​បួន​បរិច្ចាគ​១០០​ដុល្លារ។ តាម​ការ​កំណត់​របស់​ Dar គឺ​ចំនួន​២០០០​ដុល្លារ​អាមេរិក។

 

ជុំ​វិញ​ការ​​ប្រកាស​រក​ជំនួយ​នេះ Dominic Anthony Dar បាន​រៀប​រាប់​ថា ៖«ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ ឬ​មិន​បាន​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៣​ ខ្ញុំ​បាន​លេង​បាល់បោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ហើយ​ខ្ញុំ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។ វា​ជា​បទ​ពិសោធម៍​មួយ​ដ៏​ល្អ​ និង​ធំ​ធេង​ជា​អ្វី​ដែល​ខ្ញុំ​លេង​កីឡា​ដែល​ខ្ញុំ​ស្រលាញ់។ ខ្ញុំ​មិន​ត្រឹម​តែ​លេង​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ខ្ញុំ​លេង​សម្រាប់​គ្រួសារ​ខ្ញុំ​ មិត្តភ័ក្តិ​ខ្ញុំ និង​អ្នក​ទាំង​អស់​គ្នា​ដែល​គាំទ្រ​ខ្ញុំ»។

 

Dar បាន​បន្ត​ថា ៖«វា​បង្ហាញ​ខ្ញុំ​នូវ​អ្វី​ៗ​ជា​ច្រើន​ ហើយ​ថា អ្នក​អាច​ជឿ​ជាក់​លើ​ខ្លួន​ឯង​​ចំពោះ​អ្វី​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​សង្ឃឹម​មាន​ឱកាស​បាន​លេង​ឲ្យ​ក្រុម​បាល់បោះ​កម្ពុជា​ទៀត​សម្រាប់​ស៊ីហ្គេម​ខែ​មិថុនា​ខាង​មុខ​នេះ។ បញ្ហា​តែ​ម្យ៉ាង​គត់​ដែល​ខ្ញុំ​ប្រឈម​គឺ​លុយ​សម្រាប់​ថ្លៃ​យន្តហោះ។ ដើម​ឡើយ​ខ្ញុំ​មាន​លុយ​ហើយ តែ​រថយន្ត​ចាស់​របស់​ខ្ញុំ​ខូច​ ដូច្នេះ​ខ្ញុំ​បាន​យក​លុយ​នោះ​ទិញ​រថយន្ត​ថ្មី​សម្រាប់​ទៅ​រៀន​ និង​ធ្វើ​ការ»។

 

«ឥឡូវ​នេះ​ស្ថានភាព​របស់​ខ្ញុំ​កំពុង​ជួប​ការ​លំបាក​ចំពោះ​ការ​ទៅ​រៀន ធ្វើ​ការ​ក្រៅ​ម៉ោង​ ចំណាយ​លើ​ការ​ជួល​ និង​ចំណាយ​ផ្សេង​ៗ​ទៀត។ វា​ជា​ផ្នែក​មួយ​នៃ​មនុស្ស​ធំ។ ខ្ញុំ​សូម​ស្នើ​សុំ​អ្នក​ទាំង​អស់​គ្នា​ ប្រសិន​បើ​អាច​ជួយ​ខ្ញុំ​បាន​ សូម​ជួយ​តាម​លទ្ធភាព។ អរគុណ​ចំពោះ​ការ​ចំណាយ​ពេល​អាន​សារ​នេះ​ និង​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​ជូន​ពរ​អ្នក។ សូម​ជួយ​ចែក​រំលែក​ផង»៕

របៀប​បរិច្ចាគ​ប្រាក់ សូម​ចូល...

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម