• 2015-04-15 12:00:01
  • ព័ត៌មាន

សុទ្ធតែ​ស្រីស្អាត ប្រុស​ស្អាត​ ​ទាញ​ព្រ័ត្រ​បំបែក​កំណត់​ត្រា​ជាតិ​នៅ​អង្គរ​

  • 2015-04-15 12:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ប្រពៃណី​ជាតិ​​ ​គឺ​កីឡា​ទាញ​ព្រ័ត្រ​បាន​បំបែក​ឯតទគ្គកម្ម​ជាតិ​​នៅ​​រសៀល​ថ្ងៃ​នេះ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត​នៅ​ប្រាសាទ​អង្គរ​វត្ត​ ខេត្ត​សៀមរាប។ ​កំណត់​ត្រា​ជាតិ​ថ្មី​នៃ​ការ​ប្រកួត​ទាញ​ព្រ័ត្រ​ឆ្នាំ​នេះ​មាន​ខ្សែ​ព្រ័ត្រ​ប្រវែង​ ២៥០០​ ម៉ែត្រ​ និង ​មនុស្ស​ចូល​ទាញ​ជិត​ ២០០០ ​នាក់​ ដែល​បាន​បំបែក​កំណត់​ត្រា​ឆ្នាំ​ ២០១៤ ​ដែល​មាន​ខ្សែ​ព្រ័ត្រ​ត្រឹម​តែ​ ១០០​ម៉ែត្រ និង​ ចូល​រួម​តែ​ ១០០០​ នាក់។

 

 

 

ពិធី​ទាញ​ព្រ័ត្រ​បំបែក​កំណត់​ត្រា​ជាតិ​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ​៣ ​រសៀល​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នំា​ថ្មី ឆ្នាំ​មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤ ខែ​មេសា ឆ្នាំ​២០១៥ ​​ដែល​​ជា​ថ្ងៃ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ខាង​មុខ​ប្រាសាទ​អង្គរ​វត្ត។ ល្បែង​ទាញព្រ័ត្រ ជា​ប្រភេទ​កីឡា​សម្រាប់​លេង​ដើម្បី​កម្សាន្ត​រីក​រាយ​របស់​ពលរដ្ឋ​​ខ្មែរ​ទាំង​បុរស​ទាំង​​ស្ត្រី​ដែល​និយម​លេង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី៕

 

សូមចុចអាន៖ បុរស​បារាំង​ និង​​ នារី​ខ្មែរ​តាំង​ចិត្ត​សម្ដែង​ល្បុក្កតោ​នៅ​អង្គរ​សង្ក្រាន្ត​នេះ​

សូមចុចអាន៖ អាជ្ញាធរ​ខេត្ត​សៀមរាប​​​ដាស់​តឿន​រឿង​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ

សូមចុចអាន៖ គ្រូ​​តា​ក្រមា​មាស​ សាន​ គឹម​ស៊ាន ​ហ៊ាន​លះ​បង់​ទាំង​ជីវិត​ដើម្បី​ល្បុក្កតោ​ខ្មែរ​

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី