• 2015-04-09 16:29:00
  • ព័ត៌មាន

ដើម្បី​ជួយជាតិ កីឡាករ​​ខ្មែរ​-អាមេរិក Dar ប្រកាស​រក​​​​ថ្លៃ​ធ្វើ​ដំណើរ​​​​មក​ស៊ីហ្គេម​

  • 2015-04-09 16:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់បោះ​កូន​កាត់​ខ្មែរ-អាមេរិក​ Dominic Anthony Dar កំពុង​ប្រកាស​រក​ជំនួយ​សម្រាប់​ថ្លៃ​យន្តហោះ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ជួយ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​(ស៊ីហ្គេម)​នៅ​ប្រទេស​សិង្ហបុរី​នា​ខែ​មិថុនា​ខាង​មុខ​នេះ។

 

 

កីឡាករ​ដែល​រក​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​បណ្តា​ប្រទេស​អាស៊ាន​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៣​បាន​រៀប​រាប់​ថា ៖«ដូច​លោក​អ្នក​បាន​ដឹង​ ឬ​មិន​បាន​ដឹង​​ កាល​​ឆ្នាំ​២០១៣​ ខ្ញុំ​បាន​លេង​បាល់បោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ហើយ​ខ្ញុំ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។ វា​ជា​បទ​ពិសោធម៍​មួយ​ដ៏​ល្អ​ និង​ធំ​ធេង​ជា​អ្វី​ដែល​ខ្ញុំ​លេង​កីឡា​ដែល​ខ្ញុំ​ស្រលាញ់។ ខ្ញុំ​មិន​ត្រឹម​តែ​លេង​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ខ្ញុំ​លេង​សម្រាប់​គ្រួសារ​ខ្ញុំ​ មិត្តភ័ក្តិ​ខ្ញុំ និង​អ្នក​ទាំង​អស់​គ្នា​ដែល​គាំទ្រ​ខ្ញុំ»។

 

Dar បាន​បន្ត​ថា ៖«វា​បង្ហាញ​ខ្ញុំ​នូវ​អ្វី​ៗ​ជា​ច្រើន​ ហើយ​ថា អ្នក​អាច​ជឿ​ជាក់​លើ​ខ្លួន​ឯង​​ចំពោះ​អ្វី​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​សង្ឃឹម​មាន​ឱកាស​បាន​លេង​ឲ្យ​ក្រុម​បាល់បោះ​កម្ពុជា​ទៀត​សម្រាប់​ស៊ីហ្គេម​នា​ខែ​មិថុនា​ខាង​មុខ​នេះ។ បញ្ហា​តែ​ម្យ៉ាង​គត់​ដែល​ខ្ញុំ​ប្រឈម​គឺ​លុយ​សម្រាប់​ថ្លៃ​យន្តហោះ។ ដើម​ឡើយ​ខ្ញុំ​មាន​លុយ​​ តែ​រថយន្ត​ចាស់​របស់​ខ្ញុំ​ខូច​ ដូច្នេះ​ខ្ញុំ​បាន​យក​លុយ​នោះ​ទិញ​រថយន្ត​ថ្មី​សម្រាប់​ទៅ​រៀន​ និង​​ធ្វើ​ការ»។

 

«ឥឡូវ​នេះ​ស្ថានភាព​របស់​ខ្ញុំ​កំពុង​ជួប​ការ​លំបាក​ចំពោះ​ការ​ទៅ​រៀន ធ្វើ​ការ​ក្រៅ​ម៉ោង​ ចំណាយ​លើ​ការ​ជួល​ និង​ចំណាយ​ផ្សេង​ៗ​ទៀត។ វា​ជា​ផ្នែក​មួយ​នៃ​មនុស្ស​ធំ។ ខ្ញុំ​សូម​ស្នើ​សុំ​អ្នក​ទាំង​អស់​គ្នា​ ប្រសិន​បើ​អាច​ជួយ​ខ្ញុំ​បាន​ សូម​ជួយ​តាម​លទ្ធភាព។ អរគុណ​ចំពោះ​ការ​ចំណាយ​ពេល​អាន​សារ​នេះ​ និង​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​ជូន​ពរ​អ្នក។ សូម​ជួយ​ចែក​រំលែក​ផង»៕

 

 

ដើម្បី​មើល​ព័ត៌មាន​លំអិត សូម​ចុច..

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម