- 2015-04-01 23:01:50
- ព័ត៌មាន
Andy Murray ឈ្នះលើកទី៥០០ក្នុងអាជីពវាយតែន្និសរបស់ខ្លួន
- 2015-04-01 23:01:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Andy Murray ឈ្នះលើកទី៥០០ក្នុងអាជីពវាយតែន្និសរបស់ខ្លួន
ចន្លោះមិនឃើញ
កីឡាករវាយតែន្និស Andy Murray បានក្លាយជាកីឡាករអង់គ្លេសទីមួយ ដែលបានឈ្នះការប្រកួតលើកទី៥០០ បន្ទាប់ពីយកជ័យជម្នះលើកីឡាករ Kevin Anderson ក្នុងកម្មវិធី Miami Open។
ក្នុងអំឡុងពេលប្រកួតនោះ Andy បានយកឈ្នះ Kevin ដោយលទ្ធផល ៦-៤, ៣-៦, និង ៦-៣ ដែលជួយឲ្យជួយឲ្យរូបគេឈានទៅវគ្គប្រាំបីនាក់ចុងក្រោយ។
កីឡាករវ័យ២៧ឆ្នាំ និងមានកម្ពស់១.៩១ម៉ែត្ររូបនេះបានប្រាប់ BBCថា វាពិតជាត្រឹមត្រូវណាស់ ដែលគាត់បានឈ្នះលើកទី៥០០ក្នុងអាជីពរបស់គាត់នៅ Miami Open ដែលជាកន្លែងដែលបានចំណាយពេលហ្វឹកហាត់ជាយូរមកហើយ។
លោកបានបន្តថា៖ "ខ្ញុំបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងនៅលើទីលាននេះ នៅពីរបីឆ្នាំចុងក្រោយ ហើយក៏ទទួលរងការឈឺចាប់ច្រើនដែរ។ ខ្ញុំសង្ឃឹមថា ភាពឈឺចាប់នេះអាចជួយញ៉ាំងចិត្តខ្ញុំឲ្យប្រកួតឈ្នះក្រោយៗទៀត។ ខ្ញុំសង្ឃឹមថា ការប្រកួតថ្ងៃនេះមិនមែនជាការប្រកួតចុងក្រោយដែរ"។
បើគិតមកដល់ពេលនេះ Andy បានចូលប្រលូកក្នុងវិស័យកីឡាវាយតែន្និសអស់រយៈពេល១០ឆ្នាំមកហើយ ពោលតាំងពីខែមេសាឆ្នាំ២០០៥ មកម្ល៉េះ៕
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ BBC