- 2024-06-24 07:15:58
- បាល់ទាត់
Bellingham និង Foden គឺជា Gerrard និង Lampard ជំនាន់ថ្មីរបស់អង់គ្លេស?
- 2024-06-24 07:15:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bellingham និង Foden គឺជា Gerrard និង Lampard ជំនាន់ថ្មីរបស់អង់គ្លេស?
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអង់គ្លេសកំពុងបង្ហាញវត្តមាននៅប្រទេសអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ EURO 2024 ដោយបង្ហាញខ្លួនពីរលើកឈ្នះ១ និងស្មើ១ក្រោមការដឹកនាំរបស់លោក Gareth Southgate ។
ក្រោមការដឹកនាំរបស់លោក Gareth Southgate ហាក់បង្ហាញទម្រង់លេងមិនសូវបានល្អសោះ ដ្បិតថាមិនទាន់ចាញ់មែន។ យ៉ាងណាការមកដល់ទឹកដីអាល្លឺម៉ង់នេះ អង់គ្លេសបាននាំយកខ្សែប្រយុទ្ធល្អៗ និងឆ្នើមដែលសុទ្ធតែទទួលបានជោគជ័យខ្លាំងនារដូវកាលនេះកាលលេងជាមួយក្រុមរបស់គេមានដូចជា Harry Kane បានឈ្នះស្បែកជើងមាសនៅពានរង្វាន់តំបន់អឺរ៉ុប Jude Bellingham ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ Real Madrid ក្នុង La Liga និង Champions League ខណៈដែល Phil Foden ជាកីឡាករដែលឈ្នះបានកីឡាករប្រចាំ English Premier League ផងដែរ។
បើទោះជាកីឡាករទាំងបីស្ថិតក្នុងចំណោមកីឡាករល្អៗ និងឈ្នះពានក្នុងព្រឹត្តិការណ៍ដំបន់អឺរ៉ុបមែនប៉ុន្តែពួកគេហាក់លេងមិនសូវយល់ចិត្តគ្នាប៉ុន្មានទេ ដែលធ្វើឲ្យក្រុមអង់គ្លេសលេងមិនសូវទាក់ចិត្តអ្នកគាំទ្រ។ Bellingham បានប្រើកម្លាំងនិងបច្ចេកទេសរបស់គេលេងបានយ៉ាងល្អកាលប្រកួតដែលយកឈ្នះទៅលើ ស៊ែប ១-០ ស្របពេលដែល Foden ជាកីឡាករម្នាក់ដែលល្អផងដែរក្នុងប្រកួតនោះ។
លោក Gareth Southgate កាលនៅជាកីឡាករលោកបាននិយាយថា ពេលកំពុងស្ថិតក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់លោកបានឃើញមិត្តរួមក្រុមសុទ្ធតែកំពូលកីឡាករល្បីៗក្នុងលោក មានដូចជា Wayne Rooney, Frank Lampard, Steven Gerrard, Paul Scholes និង Michael Owen ជាដើម។ ប៉ុន្តែសម័យនោះកីឡាករល្អៗយ៉ាងណាក៏មិនអាចបង្កើតភាពជោគជ័យណាមួយបាន ដោយឡែកសម័យនេះមាន Harry Kane, Jude Bellingham និង Phil Foden ។
កាលជំនាន់លោក Gareth Southgate នៅជាកីឡាករគឺស្ថិតក្រោមការដឹកនាំរបស់លោក Sven-Göran Eriksson ហើយពេលនោះអ្នកចាត់ការម្នាក់នេះមិនអាចដក Frank Lampard និង Steven Gerrard ចេញពីជម្រើសដំបូងរបស់ក្រុមជម្រើសជាតិអង់គ្លេសឡើយ។ បច្ចុប្បន្ន Jude Bellingham និង Phil Foden គឺដូចគ្នា ដោយស្ថិតក្នុងក្រសែភ្នែកជាកីឡាករសំខាន់របស់លោក Gareth Southgate មិនអាចខ្វះបាន៕