• 2024-12-16 01:15:00
  • បាល់ទាត់

តើ​វា​ពិត​ជា​ដល់​​ទី​បញ្ចប់​របស់ Manchester City ឬ​យ៉ាង​ណា បើ​១១​ប្រកួត​ចុង​ក្រោយ​ឈ្នះ​តែ​ម្ដង​គត់?​

  • 2024-12-16 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាញ់​ទៅ​​លើ​ក្រុម​ Manchester United ២-១ ​កាល​ពី​យប់​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១៦ ក្នុង​ជំនួប​ Manchester Derby ក្លឹប​យក្ស​​របស់​​​អង់គ្លេស Manchester City ​ឈ្នះ​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម​១១​ប្រកួត​​ចុង​ក្រោយ​។ តើ​វា​ដល់​ពេល​​នៃ​ទី​បញ្ចប់​របស់ មេឃខៀវ​ ឬ​យ៉ាង​ណា​​​?​

ក្នុង​ជំនួប Manchester City ​ទល់​ក្រុម Manchester United ពិត​ជា​មើល​មិន​ឃើញ​ពី​ចំណុច​ពិសេស​នៃ​តាក់​ទិច​ដ៏​ខ្លាំង​របស់​ Man City ពី​មុន​ទេ ខណៈ​ក្រុម​​បិសាច​ក្រហម​ហាក់​ដឹង​ពី​របៀប​ក្នុង​ការ​លេង​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​ទៅ​ហើយ​។ ​​លោក Roben Amorim ​ក៏​បាន​ប្រើ​របៀប​ក្នុង​ការ​លេង​បែប​នេះ​ដែរ​ នៅ​ពេល​លោក​ដឹក​នាំ​ Sporting ដែល​យក​ឈ្នះ​ទៅ​លើ Manchester City ៤-១ ​ក្នុង​ពាន UEFA Champions League កាល​ពី​ពេល​កន្លង​ទៅ​។ ពោល​គឺ​​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​​ចុះ​បិទ​ជិត​ឈឹង​ និង​វាយ​បក​មួយ​ៗ​ ហើយ​លេង​មិន​កញ្ជ្រោល​នៅ​ពេល​ដែល​មាន​បាល់ រង់ចាំ​ឱកាស​រហូត​ដល់​ Manchester City ភ្លាត់​ឬ Error នៅ​ត្រង់​ចំណុច​ណា​មួយ​បង្កើត​ឱកាស​រក​គ្រាប់​។

កន្លង​មក​ការ​បរាជ័យ​របស់ Manchester City គេ​តែង​ទម្លាក់​បន្ទុក​ទៅ​លើ​ការ​​របួស​​កីឡាករ​ច្រើន​នៅ​តំបន់​ការងារ ប៉ុន្តែ​ប្រកួត​​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ Manchester City​ ​មាន​កីឡាករ​ត្រឡប់​មកវិញ​ចង់​អស់​ហើយ​នៅ​តែ​កីឡាករ​សំខាន់​ៗ​ Rodri , Akanji និង N.AKe ប៉ុណ្ណោះ​។ យ៉ាង​ណា​តំបន់​ការពារ​ក៏​មាន Ruben Dias, Walker, J. Gvardiol និង Nunes ដែល​អាច​ទម្លាក់​មក​លេង​ការពារ​​ស្លាប​​ឆ្វេង​បាន​។ ខណៈ​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​ Manchester City នៅ​តែ​ពេញ​តែ​ពិបាក​រក​គ្រាប់​​ដែល​មាន Haaland, Forden, Doku, K De Brunye និង Bernardo Silva ជា​ដើម​។

​បើ​ទោះ​មាន​​ពេញ​​នៅ​តំបន់​ប្រយុទ្ធ​ នៅ​តែ​ពិបាក​រក​គ្រាប់​​បាល់ ​​ខណៈ​ដែល​តំបន់​ការពារ​កង្វះ Rodri នៅ​​តំបន់​បម្រើ​ការពារ​គឺ​ត្រូវ​បាន​គេ​សង្ស័យ​ថា​នាំ​ឲ្យ​ Manchester City ចាញ់​ផ្ទួន​ៗ​ ដូច្នេះ​គេ​រង់​ចាំ​មើល​ថា នៅ​ពេល Rodri​ ​និង​កីឡាករ​សំខាន់​ៗ​ដូច​ជា Akanji និង N.AKe ត្រឡប់​មក​វិញ​តើ ក្លឹប​យក​របស់​អង់​គ្លេស​មួយ​នេះ​អាច​​​ត្រឡប់​មក​​ចំណុច​កំពូល​​បាន​វិញ​ឬ​​ក៏​យ៉ាង​ណា​។

សូម​បញ្ជាក់​ថា ១១​ប្រកួត​ចុង​ក្រោយ​នោះ​ឈ្នះ​តែ Nottingham Forest ៣-០ មួយ​ប្រកួត​ប៉ុណ្ណោះ​ស្មើ​ Crystal Palace ២-២ ស្មើ Feyenoord ៣-៣ ​ក្រៅ​ពី​នោះ​គឺ​ចាញ់​ទាង​អស់​​រហូត​ដល់​ទៅ​៨​​ប្រកួត​​​​៕

Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី