• 2024-12-12 01:21:00
  • បាល់ទាត់

FIFA សម្រេច​​ឲ្យ​អេស្ប៉ាញ, ព័រទុយហ្គាល់ និង ម៉ារ៉ុក ​រួម​គ្នា​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup 2030

  • 2024-12-12 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​​គួរ​ឲ្យ​អបអរ​សាទរ​ដល់​ប្រទេស​ អេស្ប៉ាញ, ព័រទុយហ្គាល់ និង​​ ម៉ារ៉ុក ដែល​ទទួល​បាន​ការ​សម្រេច​ឲ្យ​រួម​គ្នា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វា​ន់​​​បាល់​ទាត់​ពិភព​លោក ឬ FIFA World Cup 2030 ។

គេ​ដឹង​ថា​ឆ្នាំ​២០២៦ World Cup នឹង​រៀបចំ​ឡើង​នៅ​លើ​ប្រទេស​​ចំនួន​ ​៣ ផ្សេង​ទៀត​គឺ សហរដ្ឋ​អាមេរិក, ម៉ិកស៊ីកូ និង កាណាដា ខណៈ​ដែល​កាល​បរិច្ឆេទ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៩ ​ខែ​កក្កដា ឆ្នាំ​២០២៦ ដោយ​មាន​៤៨​ក្រុម​​ចូលរួម​ប្រកួត​ប្រជែង​លើ​ទីលាន​ចំនួន ១៦ នៃ​ក្រុង​១៦​ផ្សេង​គ្នា​។

​ដោយ​ឡែក​នៅ​ឆ្នាំ​២០៣០ FIFA បាន​សម្រេច​ជា​ផ្លូវ​ការ​ហើយ ដោយ​ឲ្យ​ប្រទេស​អេស្ប៉ាញ, ម៉ារ៉ុក និង​ ព័រទុយហ្គាល់ ចាប់​ដៃ​គ្នា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ FIFA World Cup 2030 ដែល​ការ​ប្រកួត​នឹង​ដំណើរ​ការ​នៅ​ចន្លោះ​ថ្ងៃ​ទី​១៣ ខែ​​មិថុនា ដល់​ថ្ងៃ​​ទី ២១ ​ខែ​កក្កដា ​ឆ្នាំ​២០៣៤​ ការ​ប្រកួត​នឹង​មាន​៤៨​ក្រុម​ចូលរួម​ប្រកួត​ប្រជែង ​ដោយ​ត្រូវ​ធ្វើ​ឡើង​​នៅ​ទីលាន​ចំនួន ២០​ នៅ​​ក្នុង​ទីក្រុង​ចំនួន​២០​ផ្សេង​គ្នា​ផងដែរ​។

ទីលាន​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​អេស្ប៉ាញ​​​ក្នុង​ពាន​រង្វាន់ World Cup 2030 ​មាន​ Anoeta (Donostia-San Sebastian), Camp Nou (Barcelona), Gran Canaria (Las Palmas), La Cartuja (Seville), La Rosaleda (Malaga), Metropolitano (Madrid), Nueva Romareda (Zaragoza), RCDE Stadium (Barcelona, Cornella-El Prat), Riazor (A Coruna), San Mames (Bilbao) and Santiago Bernabeu (Madrid)។ ចំណែក​ទីលាន​ដែល​ត្រូវ​បាន​ជ្រើស​រើស​នៅ​ប្រទេស​ ម៉ារ៉ុក មាន Casablanca, Agadir, Marrakech, Rabat, Tangier និង Fez ខណៈ​ដែល​ទីលាន​នៅ​ដែល​ត្រូវ​បាន​ជ្រើស​រើស​នៅ​ប្រទេស​ព័រទុយហ្គាល់​មាន​ Lisbon និង Porto។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​រៀបចំ​នៅ​ អេស្ប៉ាញ, ព័រទុយហ្គាល់ និង ម៉ារ៉ុក FIFA World Cup 2034 នឹង​រៀបចំ​​​នៅ​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត​ ៕

ប្រភព៖ Marca Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី