- 2024-12-13 01:58:00
- បាល់ទាត់
ប្រៀបធៀប Onana និង De Gea រដូវកាល២០២៤-២០២៥
- 2024-12-13 01:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀប Onana និង De Gea រដូវកាល២០២៤-២០២៥
ចន្លោះមិនឃើញ
Andre Onana បានផ្ទេរមកកាន់ Manchester United កាលពីខែកក្កដា ឆ្នាំមុន ខណៈដែល Devid De Gea ទើបតែរកក្លឹបបានលេងនៅរដូវកាលថ្មីនេះពោលគឺគេបានចូលរួមជាមួយ Fiorentina លីគកំពូលរបស់អ៊ីតាលី។
គិតមកដល់ពេលនេះសម្រាប់រដូវ២០២៤-២០២៥ Onana គេបានបង្ហាញខ្លួនសរុបចំនួន ២២លើក ខណៈដែល De Gea បានបង្ហាញខ្លួន១៤លើកក្នុងនោះបើធ្វើការប្រៀបធៀបគ្នាហាក់ខុសគ្នាតិចតួចប៉ុន្តែបើមើលទៅលើ ភាគរយ បិទដៃគូមិនឲ្យទាត់ចូលឃើញថា De Gea ល្អជាងដាច់។
Onana ៖ ២២ប្រកួត លេងបានសរុប១៩៨០នាទី បិទ Clean Sheets ចំនួន ៧លើក, របូតគ្រាប់បាល់សរុប២៧គ្រាប់, សង្គ្រោះបាល់ដែលស៊ុតចំគោលដៅគ្រោះថ្នាក់ ៥៦លើក, គិតជាភាគរយនៃការសង្គ្រោះបាល់មាន៦៧.១០% , សង្គ្រោះបាន៥៦លើក, បោះបាល់ឲ្យគ្នាទៅវិញទៅមកបាន៨០៥លើក, បង្កើតកំហុសឲ្យរបូតគ្រាប់បាល់ចំនួន២លើក។
De Gea ៖
១៤ប្រកួតលេងបាន១២២១នាទី បិទ Clean Sheets បានចំនួន ៧លើកដូចគ្នា តែចំនួនប្រកួតតិចជាង, មិនបានបង្កើតកំហុសឲ្យមានគ្រាប់បាល់ទេ, របូតគ្រាប់បាល់ចំនួន ១១គ្រាប់, សង្គ្រោះបាល់ដែលគ្រោះថ្នាក់ស៊ុតចំគោលដៅ ៤៤លើក, គិតជាភាគរយសង្រ្គោះបាន ៨០ភាគរយ , បោះបាល់ឲ្យគ្នាទៅវិញទៅមក ៣៦៥លើក។
តាមរយៈទិន្នន័យនេះឃើញថា De Gea បិទ Clean Sheets បានស្មើគ្នា៧លើក ប៉ុន្តែបើមើលទៅចំនួនប្រកួតគឺ De Gea ចូលលេងបានតែ១៤ប្រកួតប៉ុណ្ណោះ។ ក្នុងនោះចំណុចល្អមួយទៀតគឺ De Gea គ្មានកំហុសដែលនាំឲ្យរបូតគ្រាប់បាល់នោះទេ ខណៈការសង្គ្រោះនានាគឺប្រហាក់ប្រហែលគ្នា៕