• 2024-12-15 06:45:08
  • បាល់ទាត់

ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ ជា​ឱកាស​នៃ​ការ​ជួបជុំ​ និង​លើកទឹកចិត្ត​មន្ត្រី​នគរបាល​​លេង​កីឡា​

  • 2024-12-15 06:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើកទី២​ កំណត់​ពេលវេលា​ជា​ផ្លូវ​ការ​ហើយ​ដែល​នឹង​ត្រូវ​បើក​ការប្រកួត​នៅ​ថ្ងៃ​ទី១៦ ខែ​មករា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​គោលបំណង​ធំ​នៃ​ពាន​រង្វាន់​មួយ​នេះ​បង្កើន​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​ជា​ការ​ជួបជុំ​ផង​ដែរ។​

ឯកឧត្ដម​ សរ​ សិទ្ធិ​

ឯកឧត្ដម​ សរ​ សិទ្ធិ​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ការ​បង្កើត​ពាន​រង្វាន់​នេះ​ឡើង​គឺ​ស្រប​តាម​អនុសាស​របស់​ឯកឧត្ដម​ ស សុខា​ ដែល​ចង់​ឲ្យ​មាន​ជា​ការ​ប្រកួត​ប្រចាំ​ក្រសួង​ផ្ទាល់​តែ​ម្ដង។​

ទិដ្ឋភាពពិធី

ពាន​រង្វាន់​នេះ​គឺ​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ និង​ជា​ការ​បណ្ដុះ​ស្មារតី​ដល់​មន្ត្រី​ៗ​នគរបាល​ឲ្យ​ស្រឡាញ់​ចូលចិត្ត​កីឡា​ សាមគ្គីភាព​ និង​ជា​ឱកាស​បាន​ជួបជុំ​បង្កើន​ចំណងមិត្តភាព​រវាង​។​

ទិដ្ឋភាពពិធី

បញ្ជាក់​ដែរ​ថា​ កាល​ពី​រសៀល​ថ្ងៃ​ទី១២​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​ និង​ដឹកនាំ​ដោយ​ឯកឧត្ដម​ សរ​ សិទ្ធ​ បាន​បើក​កិច្ចប្រជុំ​ និង​ប្រកាស​អំពី​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើកទី២​។​ ការ​ប្រកួត​លើក​ទី២​ នេះ​ទទួល​បាន​ការ​ចូលរួមពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៤ក្លឹប។​ ពាន​រង្វាន់​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៦​ ខែ​មករា​ ដល់​ ១១​ ខែ​មីនា​ ឆ្នាំ​២០២៥​៕​

ទិដ្ឋភាពពិធី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី