• 2024-06-19 23:52:37
  • បាល់ទះ

Julian Nagelsmann ​ត​កុង​ត្រា​ជា​គ្រូ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដល់​ World Cup 2026 ​

  • 2024-06-19 23:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​សម្រេច​​បន្ថែម​កុង​ត្រា​រហូត​ដល់​​World Cup 2026 បន្ទាប់​ពី​បុរស​សញ្ជាតិ​​អាល្លឺម៉ង់​បាន​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​មុន​គេ​ក្នុង​ព្រឹត្តិការណ៍ EURO 2024 ដែល​អាល្លឺម៉ង់​​កំពុង​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

​វា​ជា​ជោគជ័យ​មួយ​ដ៏​ធំ​ដែល​ក្រុម​បង្ហាញ ​ទម្រង់​លេង​បាន​ល្អ​ហើយ​​ក្រុម​​របស់​លោក​ចាប់​ផ្ដើម​មក​ដោយ​យក​​ឈ្នះ​​ទាំង​ពីរ​ប្រកួត​​​គឺ​ឈ្នះ ស្កុតឡែន ៥-១ កាល​ប្រកួត​បើក​ឆាក និង​ឈ្នះ​យប់មិញ​នេះ​ដោយ​លទ្ធផល​២-០ លើ​ក្រុម​ ហុងគ្រី ។ វា​ជា​ការ​បន្ត​កុង​ត្រា​មួយ​ដ៏​សែន​រីករាយ​រវាង​ភាគី​​សហព័ន្ធ​​​បាល់ទាត់​អាល្លឺម៉ង់ និង Julian Nagelsmann ​បន្ទាប់​ពី​គេ​ជឿ​ថា​​បុរស​​វ័យ​៣៦​ឆ្នាំ​ម្នាក់​នេះ​នឹង​ស្វែង​រក​ភាព​ជោគជ័យ​មួយ​​ជូន​​ក្រុម​ឥន្ទ្រី​ស្លាប​ដែក ពិសេស​គឺ​ក្នុង​ព្រឹត្តិការណ៍​ UERO 2024 នេះ​តែម្ដង​។

​​​​Julian Nagelsmann ​ជា​អតីត​អ្នក​ចាត់​ការ​របស់​​ក្រុម Bayern Munich គេ​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​ក្រុម​​នេះ​កាល​​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ និង​បាន​ចូល​កាន់​តំណែង​ជា​​អ្នក​ចាត់​​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​នៅ​​ថ្ងៃ​ទី​​២២ ខែ​កញ្ញា ឆ្នាំ​២០២៣៕

Daro Ly

មតិយោបល់
អត្ថបទពេញនិយម