• 2024-06-17 12:58:28
  • ព័ត៌មាន

កីឡាករ​ដើម​កំណើត​អាហ្វ្រិក​ ៥៨រូប​ចូល​លេង​ព្រឹត្តិការណ៍ Euro 2024

  • 2024-06-17 12:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អឺរ៉ុប Euro 2024 ដែល​រៀបចំ​ដោយ UEFA មាន​កីឡាករ​ដើម​កំណើត​អាហ្វ្រិក​ចំនួន ៥៨រូប ក្នុង​ចំណោម​កីឡាករ​សរុប ៦២២រូប នៃ​ក្រុមជម្រើស​ជាតិ​ចំនួន ២៤ក្រុម។

Euro 2024 ចាប់​ផ្ដើម​លេង​ចាប់​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី១៤ ខែ​កក្កដា នៅ​ក្នុង​ឆ្នាំ២០២៤នេះ ដោយ​មាន​អាល្លឺម៉ង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ចំណោម​ក្រុម​​ជម្រើស​ជាតិ​ទាំង​ ២៤នេះ ក្រុមជម្រើស​ជាតិ​ដែល​មាន​កីឡាករ​ដើម​កំណើត​អាហ្វ្រិក​មាន​ចំនួន ១១រូប ដោយ​ក្នុង​នោះ​ក្រុម​បារាំង​មាន​ច្រើន​ជាង​គេ។ ក្នុង​ចំណោម​កីឡាករ​ទាំង ២៥រូប របស់​ក្រុម​បារាំង មាន​កីឡាករ​អាហ្វ្រិក​រហូត​ដល់​ទៅ ១៤រូប ពោល​គឺ​លើស​ពី ៥០%នៃ​ក្រុម​ទាំង​មូល។

បន្ទាប់​ពី​បារាំង​គឺ បែលហ្ស៊ិក​ ដែល​មាន ៩ រូប បន្ត​មក​ទៀត​គឺ ស្វ៊ីស​មាន ៩រូប។ អង់គ្លេស ៦រូប អាល្លឺម៉ង់ ៥រូប បន្ទាប់​មក​ទៀត ហុល្លង់ និង​ព័រទុយហ្គាល់​មាន ៤រូប​រៀង​ៗខ្លួន ហើយ​ត​ទៀត​គឺ អ៊ីតាលី អេស្ប៉ាញ ដាណឺម៉ាក និង​អូទ្រីស មាន ២រូប​ដូច​ៗ​គ្នា។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​នេះ ក្រុម​ជម្រើស​ជាតិ​នីមួយៗ​អនុញ្ញាត​ឱ្យ​មាន​កីឡាករ​ចំនួន ២៣ ទៅ ២៦​រូប។ ក្រុម​ភាគ​ច្រើន​មាន ២៦រូប លើកលែង​តែ បារាំង និងបែលហ្ស៊ិក​ទេ ដែល​មាន ២៥រូប។

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី