• 2024-05-25 05:40:00
  • បាល់ទះ

កីឡាករ​បារាំង​ទើប​មក​បាន​២​ថ្ងៃ​ សួន ចាន់ណារ៉ូ ប៉ះ​ឱ្យ​អុក​ផុង​ដី!

  • 2024-05-25 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្លឹប​បាល់ទះ​វិសាខាប្រទេស​កម្ពុជា និង Lavie Long An ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ កីឡាករ សួន ចាន់​ណារ៉ូ ត្រូវ​បាន​លោកគ្រូ​បង្គោល គាំ ស៊ាងហ៊ីន ​​​ប្ដូរ​ជំនួស​អ្នក​ប៉ះ​សេ​សញ្ជាតិ​បារាំង Thomas Gill។

ក្រោយ​ប្ដូរ​ចូល​ភ្លាម អ្នក​ប៉ះសេ​ឆ្នើម​របស់​វិសាខា និង​​ជម្រើស​ជាតិ​កម្ពុជា បាន​ចែក​បាល់​យ៉ាង​ស្អាត​ឱ្យ​ស្មាត់​ស្ដាំ​លេខ​៨ Francois Rebeyrol ផ្ដាច់​ស្អាត​មែនទែន​ដែល​មួយ​គ្រាប់​របស់​គេ​នេះ ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់​ទះ​កម្ពុជា​​រាប់ពាន់​នាក់ស្រែក​ហ៊ោ អបអរសាទរ​អឺងកង​​ពេញ​សាល​តែម្ដង​។

ក្រោយ​ចប់​ការ​ប្រកួត Sabay បាន​សាកសួរ សួន ចាន់ណារ៉ូ ត្រង់​ចំណុច​ថា ហេតុ​អ្វី​ទើប​ហាត់​ជាមួយ​គ្នា​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច​ប៉ះសេ​បាន​យ៉ាង​ស្អាត​ឱ្យ​ស្មាត់​របស់​គេ? ចម្លើយ​របស់​ សួន ចាន់ណារ៉ូ ​គ្មាន​អ្វី​ក្រៅ​ពី​យល់​ចិត្ត​ស្មាត់ និង​លេង​តម្រូវ​តាម​ស្មាត់ឡើយ។

សួន ចាន់ណារ៉ូ
កីឡាករបារាំង REBEYROL

កីឡាករ​ជួយ​ឱ្យ​កម្ពុជា​ឈ្នះ​មេដាយ​​សំរិទ្ធ​និង​ប្រាក់​ក្នុង​ព្រឹត្តិការណ៍ SEA Games នៅ​វៀតណាម និង​កម្ពុជា បាន​បក​ស្រាយ​ថា ៖"សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​នឹក​ស្មាន​ ដោយសារ​តែ​យើង​មក​ហ្វឹកហាត់​ពេល​ខ្លី​មែន​ទែន​ជាមួយ​គាត់​ ប៉ុន្តែ​ពេល​ដែល​យើង​ហ្វឹកហាត់​ គឺ​យើង​ព្យាយាម​តម្រូវ​​ឱ្យ​គាត់​មែន ដូច​យើង​ស្ល​អ៊ីចឹង បើ​ដាក់​អំបិល​ប៊ីចេង យើង​ខ្វះ​អី​បន្តិច​ក៏​ហូប​អត់​ឆ្ងាញ់​ដែរ ដូច​ខ្ញុំ​ចូល​ទៅ​គឺ​​យើង​តម្រូវឱ្យ​គាត់​ ដោយសារ​យើង​ក៏​ពិបាក​ភាសា​ ហើយ​ណា​មួយ​គាត់​ទើប​មក​ថ្មី អត់​ដូច​មិត្ត​រួម​ក្រុម​យើង​នៅ​កម្ពុជា​ យើង​ធ្លាប់​ហ្វឹកហាត់​ជាមួយ​គ្នា​រយៈ​ពេល​យូរ អ្វី​សំខាន់​គឺ​ការ​យល់​ចិត្ត​គ្នា"៕

អត្ថបទ៖ Um Sopheak

មតិយោបល់