• 2024-05-09 02:27:53
  • បាល់ទាត់

កីឡាករបាល់ទាត់៤ ក្រុម តំណាងសម្តេចតេជោ ប្រគល់ថវិការសប្បុរសធម៌ដល់មន្ទីរពេទ្យបេះដូងកុមារជប៉ុន

  • 2024-05-09 02:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាងកីឡាករបាល់ទាត់ ៤ ក្រុម បាន​អនុវត្ដតាម​ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចុះយកថវិការទី២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុនចំនួន៣០ ម៉ឺនដុល្លារ បន្ទាប់ពីបាននាំយកថវិការ៥០ ម៉ឺនដុល្លារជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ។  

រូបថត៖ ហ្វេសប៊ុក ខេម 

លោក ខេម ដែលជាមេក្រុមកីឡាបាល់ទាត់ Cambodia football super stars បានបញ្ជាក់នៅលើ ហ្វេសប៊ុករបស់លោកថា "ទឹកប្រាក់ (30ម៉ឺនដុល្លារ) របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូន (មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន) តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ "រួមគ្នាដើម្បីមនុស្សធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ១​ ខែឧសភា​ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា"។

ក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) បានប្រកួតបាល់ទាត់សប្បុរសធម៌ ដោយប្រមូលថវិការពីសប្បុរសជនជិត ៥ លានដុល្លារ ។

តារាចម្រៀង​ខេម និង​ជា​ប្រធាន​ក្រុមបាល់ទាត់តារាកម្ពុជា ព្រម​ទាំង​តំណាង​ក្រុម​បាល់ទាត់ចំនួន ៣​ផ្សេង​ទៀត បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមជួយឧបត្តម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់នេះឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច។  ការប្រកួត​នេះត្រូវបានផ្តួចផ្តើមឡើង​ដោយសម្តេចតេជោ ហ៊ុន សែន។

តាម​រយៈ​គណនី​ហ្វេសប៊ុក​ដដែល ខេម ប្ដេជ្ញា​ថា រូប​លោក និង​ក្រុម​បាល់ទាត់ទាំងមូល នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀតដើម្បីជួយស្វែងរកថវិការជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម។ បន្ទាប់ពីឃើញរូបភាព និងសកម្មភាពរបស់ក្រុមបាល់ទាត់ទាំង៤ ក្រុមដែលបាននាំយកថវិការទៅជូនដល់មន្ទីរពេទ្យនានា បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី