/U20/66486976bfe75_1716021600_medium.jpg)
- 2024-05-19 06:00:00
- បាល់ទះ
បន្ទាយឈើ៖ ឈប់លេងបោកទៅ បោកអ៊ីចឹងវាអត់ល្អទេ
- 2024-05-19 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាយឈើ៖ ឈប់លេងបោកទៅ បោកអ៊ីចឹងវាអត់ល្អទេ
ចន្លោះមិនឃើញ
អ៊ី សំអឿត ដែលជាកីឡាករបាល់ទះក្រៅផ្លូវការមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា បានសំណូមពរឱ្យអ្នកលេងបាល់ទះក្រៅផ្លូវការគ្រប់រូបឈប់លេងបោកនិងប៉ះសេស្អិតជាប់ដៃ ព្រោះនេះជាការលេងខុសបច្ចេកទេសនាំឱ្យបាត់បង់ធនធានកីឡាករ និងធ្លាក់ចុះនៃតម្លៃបាល់ទះកម្ពុជា។
ស្មាត់ស្ដាំរហស្សនាម បន្ទាយឈើ ដែលកំពុងទទួលបានការចាប់អារម្មណ៍ឡើងវិញ បានមើលឃើញការលេងបែបនេះមិនមានផលចំណេញអ្វីដល់បាល់ទះកម្ពុជាឡើយ ផ្ទុយទៅវិញមានតែការយកទៅ Troll មើលងាយប្រទេសកម្ពុជាពីបណ្ដាប្រទេសនានា និងបានប្រៀបធៀបអ្នកលេងបាល់ទះនៅកម្ពុជា លេងអន់ជាងសត្វសុនកទៅទៀត។
កីឡាករមានដើមកំណើតមកពីខេត្តសៀមរាប បានសង្កត់ធ្ងន់ថា ៖"...ចង់ឱ្យបងប្អូនយើងអ្នកលេងកីឡា ឈប់លេងបោកទៅ បោកអ៊ីចឹងវាអត់ល្អទេ ដើម្បីប្រទេសខ្មែរយើងចឹងកុំឱ្យគេមើលងាយ សុំតែប៉ុណ្ណឹងឯង..."។
បន្ទាយឈើ បានបន្តទៀតថារូបគេបានតាំងចិត្តមិនយកកីឡាករលេងជាប់ស្អិតខុសបច្ចេកទេសចូលក្រុមឡើយ និងប្ដេជ្ញានឹងឈប់លេងជាមួយក្រុមណាដែលលេងបោកអាក្រក់ៗដែរ។
ការលើកឡើងរបស់បន្ទាយឈើធ្វើឡើង ក្រោយរូបគេប្រកួតចាញ់ក្រុមលីហួសៀមរាបកាលពីពេលថ្មីៗនេះ ព្រោះកីឡាករខាងលីហួរលេងបោកស្អិតជាប់ដៃខ្លាំងពេក។ បន្ទាយឈើក៏បានបញ្ជាក់ដែរថាបើដឹងលេងបោកបែបនេះគេក៏មិនលេងជាមួយដែរ។
គួរបញ្ជាក់ថា អ៊ី សំអឿត ហៅបន្ទាយឈើជាកីឡាករបាល់ទះក្រៅផ្លូវការមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា ហើយថ្មីៗនេះគេបានធ្វើឱ្យអ្នកគាំទ្របាល់ទះមានការចាប់អារម្មណ៍ជាថ្មី ក្រោយស្ងប់ស្ងាត់និងធ្លាក់ប្រជាប្រិយភាពមួយរយៈធំ៕