/U20/6648454abbf68_1716012360_medium.jpg)
- 2024-05-18 06:15:00
- បាល់ទះ
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ រំពឹងថ្ងៃណាមួយការលេងបាល់ទះខុសបច្ចេទេសនឹងត្រូវលុបបំបាត់ទាំងស្រុង
- 2024-05-18 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ រំពឹងថ្ងៃណាមួយការលេងបាល់ទះខុសបច្ចេទេសនឹងត្រូវលុបបំបាត់ទាំងស្រុង
ចន្លោះមិនឃើញ
ការលេងបាល់ទះក្រៅផ្លូវការនៅកម្ពុជា ហាក់មានសភាពអាក្រក់ឡើងៗចាប់តាំងពីមានការផ្សព្វផ្សាយទូលំទូលាយតាមបណ្ដាញសង្គម ដែលជាហេតុធ្វើឲ្យmមានការចោទសួរទៅកាន់សហព័ន្ធកីឡាបាល់ទះកម្ពុជាថា ហេតុអ្វីបានសហព័ន្ធមិនមានចំណាត់ការផ្លូវច្បាប់តឹងរឹងណាមួយលើបញ្ហានេះ?
ទាក់ទងនឹងសំណួរនេះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា មិនមែនសហព័ន្ធគ្មានចំណាត់ការទេ ប៉ុន្តែសហព័ន្ធកំពង់រងចាំច្បាប់ចេញសិន ដើម្បីដាក់បន្ទុកលើក្រុមលេងខុសបច្ចេកទេសនិងអ្នកពាក់ព័ន្ធផ្សេងទៀតដែលនាំឱ្យខូចមុខមាត់ប្រទេសជាតិ។
ប៉ុន្មានឆ្នាំចុងក្រោយសហព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យបាល់ទះកម្ពុជា។ ដូចជាបណ្ដុះបណ្ដាលថ្នាលយុវជន បង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទះនានាដូចជាពានរង្វាន់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ពានរង្វាន់តេជោលីគ និងការប្រកួតមិត្តភាពអន្តរជាតិជាច្រើនទៀត។ ដើម្បីជួយកាត់បន្ថយនិងកែតម្រូវការលេងបាល់ទះខុសបច្ចេកទេស ថ្មីៗនេះសហព័ន្ធបានបង្កើតព្រឹត្តិការណ៍៤ស្មើទូទាំងប្រទេស WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះបានជម្រុញឲ្យពលរដ្ឋកម្ពុជាងាកមកលេងបាល់ទះបែបបច្ចេកទេ និងផលិតបានធនធានកីឡាករបាល់ទះកម្ពុជាជាច្រើន។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបន្ថែមទៀតថា សហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងតែដើរផ្លូវត្រូវ។ លោកមើលឃើញថាការលេងបាល់ទះខុសបច្ចេកទេសនៅតាមសហគមន៍ភូមិស្រុកនាពេលបច្ចុប្បន្ន ចាប់ផ្ដើមកាត់បន្ថយបន្តិចម្ដងៗ ហើយលោករំពឹងថ្ងៃណាមួយឬអាចនឹងឆ្នាំក្រោយៗការលេងបែបទម្លាប់អាក្រក់នេះនឹងត្រូវលុបបំបាត់បានទាំងស្រុង។
ការកែទម្លាប់លេងបាល់ទះអាក្រក់តាមរយៈការស្ម័គ្រចិត្តរបស់ក្រុមអ្នកលេងបាល់ទះនៅកម្ពុជាគឺជាអ្វីដែលលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ចង់បាននិងឃើញជាជាងការបង្ខិតបង្ខំ ហើយលោកសំណូមពរឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទះជួយកែតម្រូវគ្នា ដើម្បីឱ្យវិស័យបាល់ទះកម្ពុជាយើងកាន់តែរីកចម្រើន៕