
- 2024-03-13 11:25:58
- ព័ត៌មាន
មានដឹងទេ ចក្រភពអង់គ្លេសមានក្រុមបាល់ទាត់ជម្រើសជាតិរហូតដល់ទៅ ១៤ក្រុម
- 2024-03-13 11:25:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងទេ ចក្រភពអង់គ្លេសមានក្រុមបាល់ទាត់ជម្រើសជាតិរហូតដល់ទៅ ១៤ក្រុម
ចន្លោះមិនឃើញ
ចក្រភពអង់គ្លេសមានក្រុមបាល់ទាត់ជម្រើសជាតិរហូតដល់ទៅ ១៤ក្រុម។
នេះក៏ព្រោះតែចក្រភពអង់គ្លេសគ្របដណ្ដប់លើដែនដីជាច្រើន ដោយក្នុងនោះដែនដីធំៗជាងគេគឺ ប្រទេសអង់គ្លេស វេលស៍ ស្កុតឡែន និងអៀរឡង់ខាងជើង។
ក្រៅពីដែនដីធំៗទាំង ៤នេះ ចក្រភពអង់គ្លេសនៅកាន់កាប់ដែនកោះជាច្រើនទៀត ដោយក្នុងនោះដែនកោះនៅឯនាយសមុទ្រមានចំនួន ១៥ និងដែនកោះកម្មសិទ្ធិព្រះមហាក្សត្រមានចំនួន ៣។ ដែនដីទាំងអស់នៅសេសសល់ដោយសារតែកេរដំណែលប្រវត្តិសាស្ត្រ និងអាណានិគម។
គ្រប់គ្នាដឹងស្រាប់ហើយថា ប្រទេសទាំង ៤នៅក្នុងចក្រភពអង់គ្លេស សុទ្ធតែមានក្រុមជម្រើសជាតិ ព្រមទាំងលីគរៀងៗខ្លួន។
តាមពិតទៅ ក្រៅពីប្រទេសទាំង ៤នោះ ដែនដីនៅឯនាយសមុទ្ររបស់អង់គ្លេសក៏មានក្រុមជម្រើសជាតិរបស់គេផងដែរ។
ចំណោមដែនកោះនាយសមុទ្រទាំង ១៥របស់អង់គ្លេស ក្នុងនោះមាន ៧កោះ ដែលមានក្រុមជម្រើសជាតិបាល់ទាត់ និងជាសមាជិករបស់ FIFA។ ដែនដីទាំងនោះមានរួមមាន៖
១- អង់ហ្គីឡា (Anguilla)
២- ប៊ើមូដា (Bermuda)
៣- ប្រជុំកោះវីរជីនអង់គ្លេស (British Virgin Islands)
៤- ប្រជុំកោះខេមិន (British Caymans Islands)
៥- ជីលប្រាតា (Gibraltar)
៦- ម៉ុនសេរ៉ាត (Montserrat)
៧- ប្រជុំកោះទួគ និងកៃកូ (Turks and Caico Islands)
ក្រៅពីដែនដីនាយសមុទ្រទាំងនេះ ដែនដីកម្មសិទ្ធិរបស់ស្ដេចទាំង ៣ រួមមាន កោះ Isle of Man កោះជើរស៊ី (Jersey) និងកោះហ្គើនស៊ី (Guernsey) ក៏មានក្រុមជម្រើសជាតិបាល់ទាត់ដែរ តែមិនមែនជាសមាជិក FIFA៕