• 2024-03-11 12:28:44
  • ព័ត៌មាន

ទោះ​ជា​មាន​សម្ពាធ គ្រូ​ Chelsea ថា​ដាច់​ខាត​មិន​លាលែង​ពី​តំណែង​ឡើយ

  • 2024-03-11 12:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino គ្រូ​បង្គោល​ក្លឹប Chelsea បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​មិន​លាលែង​ពី​តំណែង​ឡើយ​ ទោះ​ជា​លោក​មាន​សម្ពាធ​ក៏​ដោយ។

ឆ្លើយ​តប​នឹង​សំណួរ​​អ្ន​កកាសែត​ថា តើ​លោក​នឹង​លាចេញ​ពី​តំណែង​ទេ លោក Pochettino បាន​ឆ្លើយថា៖ «ទេ ទេ ទេ! ម៉េច​ក៏​ត្រូវ​ធ្វើ​ចឹង? ខ្ញុំ​នឹង​មិន​ធ្វើ​អញ្ចឹង​នោះ​ទេ»។

សូម​ជម្រាប​ផង​ដែរ​ថា Chelsea នៅ​ក្នុង​រដូវ​កាល ២០២៣/២៤នេះ មិន​សូវ​ជា​បង្ហាញ​ទម្រង់​លេង​ល្អ​ប៉ុន្មាន​នោះ​ទេ ជាពិសេស​ចាប់​តាំង​ពី​លោក Pochettino ឡើង​មក​កាន់​ក្លឹប​នេះ​មក។ នា​ពេល​នេះ​ដែរ តោ​ខៀវ Chelsea កំពុង​តែ​ឈរ​លេខ ១១នៅ​ក្នុង​តារាង​ Premier League។

ស្រប​ពេល​នឹង​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា Chelsea អាច​នឹង​ហៅ​អតីត​គ្រូ​របស់​ខ្លួន​គឺ​ លោក Jose Mourinho មក​ដឹក​នាំ​វិញ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ​ លោក Pochettino បាន​លើកឡើង​ថា លោក​ស្គាល់​ និង​គោរព​លោក Mourinho ក៏​ប៉ុន្តែ​ Chelsea ពេល​នេះ មិនមែន​ដូច​ Chelsea ពី​មុន​នោះ​ទេ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់