• 2024-03-07 11:13:04
  • ព័ត៌មាន

គ្រូ Real Madrid អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ខ្ទង់ ៥ឆ្នាំ

  • 2024-03-07 11:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti គ្រូ​បង្គោល​ក្លឹប Real Madrid ត្រូវ​បាន​ព្រះរាជអាជ្ញារដ្ឋ​អេស្ប៉ាញ​ចោទ​ប្រកាន់​ពីបទ​គេច​ពន្ធ​អំឡុង​ពេល​ដែល​លោកធ្វើ​ការ​នៅ​ក្លឹប​អធិរាជស​នេះ​កាល​ពី​ឆ្នាំ២០១៤-២០១៥។

ខាង​អាជ្ញាធរ​អេស្ប៉ាញ​ចោទ​បុរស​ជនជាតិ​អ៊ីតាលី​នេះ​ថា លោក​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដ៏ «ច្របូកច្របល់​» មួយ តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ខ្មោច​តូចៗ ដើម្បី​លាក់​ចំណូល​របស់​លោក។

លោក Ancelotti ត្រូវ​ចោទប្រកាន់​ក្រោម​ ២បទ​ល្មើស​ ដែល​ធ្វើ​ឱ្យ​លោក​ប្រឈម​នឹង​ពន្ធនាគារ​ ៤ឆ្នាំ ៩ខែ។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០១៤-២០១៥ លោក Ancelotti បាន​ប្រកាស​ចំណូល​តែ​ពី​ប្រាក់ខែ​នៅ Real Madrid តែ​មិន​បាន​ប្រកាស​ពន្ធ​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំណូល​បាន​មក​ពី​សិទ្ធិ​ប្រើប្រាស់​រូបថត។ ខាង​អាជ្ញាធរ​អេស្ប៉ាញ​អះអាង​ថា Ancelotti គេចពន្ធប្រមាណ ១លាន​ដុល្លារ​អាមេរិក។

ទោះ​ជា​បែប​នេះ​ក្ដី លោក Ancelotti ប្រកាស​បដិសេធ​ការ​ចោទប្រកាន់​របស់​រាជអាជ្ញា​រដ្ឋ​អេស្ប៉ាញ ហើយ​ថែម​ទាំង​បាន​និយាយ​ថា លោក​បាន​បង់​ថ្លៃ​ផាក​ពិន័យ​រួចរាល់​ហើយ ហើយ​លោក​ក៏​ត្រៀមខ្លួន​ក្នុង​ការ​ឡើង​តុលាការ​ក្នុង​ការ​ការពារ​ខ្លួន​លោក​ផង​ដែរ៕

ប្រភព៖ AP News អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី