• 2024-02-25 08:05:00
  • បាល់ទះ

កែវ ស្រេងលីហួរ សង្ឃឹមឈ្នះ១០០%​​ ដណ្ដើម​​ប្រាក់១១លានរៀលពីពាន​ភូមិភាគ​បាត់​ដំបង

  • 2024-02-25 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចែកបាល់ឈុត B របស់ក្រសួងមហាផ្ទៃ កែវ ស្រេងលីហួរ បាន​ដាក់​ការ​រំពឹង​ខ្ពស់​ដល់​ទៅ​១០០% ក្នុង​ការ​ដណ្ដើម​យក​ជើង​ឯក​ពាន​រង្វាន់​​ Wurkz Special Volleyball Cup 4x4 ឆ្នាំ​២០២៤ នៅ​ល្ងាច​នេះ​។

ក្រុម​ក្រសួង​មហាផ្ទៃ B បាន​ដាក់​ពាក្យ​ប្រកួត​នៅ​ភូមិភាគ​ខេត្ត​បាត់​ដំបង​ ហើយពីរ​ប្រកួត​កន្លង​មក​​របស់​ពួកគេ​ ឈ្នះ​ទាំង​ពីរ​ប្រកួត​ ចំណែកនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ពួកគេ​នឹងជួប​ជាមួយ​ក្លឹប​ខ្លាំងកីឡាបាល់ទះ​បាត់​ដំបង។

ជំនួប​ម៉ោង​៤​រសៀល​នេះ​អ្នកចែក​បាល់​ កែវ ស្រេង​លីហួរ បាន​ប្រាប់​ទៅ​កាន់​ផេក អេតមីនខេន Admin Ken ថាក្លឹបកីឡាបាល់ទះ​បាត់​ដំបង​ល្អការ​​ចាប់​សេវា ការ​ម៉ាត់​ផ្ដាច់ ប៉ុន្កែចំពោះការការពារគឺ​ល្មម ចំណែក​​រនាំង​របស់​ពួកគេ​វិញ​តូចៗ​​មិន​សូវ​ជា​ធំ​ប៉ុន្មាន​ទេ​។ យ៉ាងណា​​​អ្នក​ចែក​បាល់​វ័យ​ក្មេង​របស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ដោយ​ជឿជាក់​ថា ៖"សង្ឃឹម​១០០%"។

ចំពោះ​​ពីរ​ប្រកួត​កន្លង​មក​ លីហួរ ថា​ពិបាក​បន្តិច​ព្រោះ​ធ្លាប់​តែ​លេង​៦​ស្មើមាន​​អ្នក​​កាង​សេវា​ឱ្យ​ស្មាត់ ដល់​ពេល​លេង​បួន​ស្មើ​ត្រូវ​ចាប់​សេវា​ខ្លួន​ឯង​និង​ត្រូវ​ផ្ដាច់​ខ្លួន​ឯង ចំណែក​ទី​លាន​វិញ​​ក្ដៅនិង​​រអិល​ខ្សាច់​​ពិបាករក្សា​ជំហរ​ក្នុង​ការ​ប្រកួត។

គួរបញ្ជាក់​ថាក្រសួងមហាផ្ទៃ B ត្រូវ​ប្រកួត​ជាមួយ​ក្លឹប​កីឡាបាល់ទះ​បាត់​ដំបងនៅ​ម៉ោង​៤​រសៀល​ ជ័យលាភី​ទទួល​បាន​ពាន​មួយ​និង​ប្រាក់​រង្វាន់​១១លាន​រៀល​ លេខ​ល២​ទទួល​បាន​ប្រាក់​រង្វាន់​៥​លាន​រៀល និង​មាន​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​។ ចំណែល​លេខ​បី​បាន​ប្រាក់​២​លាន​រៀល និង​លេង​៤​បាន​ប្រាក់​ចំនួន​១​លាន​រៀល៕

អត្ថបទ៖ Um Sopheak

មតិយោបល់