/65d73a210cee8_1708603920_medium.jpg)
- 2024-02-22 12:31:59
- ព័ត៌មាន
តារាបាល់ទាត់ប្រេស៊ីល Alves ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ
- 2024-02-22 12:31:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាបាល់ទាត់ប្រេស៊ីល Alves ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ
ចន្លោះមិនឃើញ
អតីតខ្សែការពារក្លឹប Barcelona និងក្រុមជម្រើសប្រេស៊ីលលោក Dani Alves ត្រូវបានតុលាការទីក្រុងបាសេឡូណាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៦ខែ ពីបទរំលោភបំពានផ្លូវភេទ។
រឿងរំលោភបំពានផ្លូវភេទនេះបានកើតឡើង កាលពីថ្ងៃ៣១ ខែធ្នូ ២០២២ ដោយ Alves បានជួប និងរាំជាមួយនារីម្នាក់នៅក្លឹបមួយនៅក្នុងក្រុងបាសេឡូណា។ បន្តមកទៀត Alves បានហៅនារីនោះទៅបន្ទប់ទឹក ហើយនាងនោះក៏ព្រមទៅជាមួយ។ ប៉ុន្តែក្រោយមក ពេលដែលនាងនោះចង់ចេញពីបន្ទប់ទឹក Alves ក៏បដិសេធ ហើយក៏ទះកំផ្លៀងនាង ជេរប្រមាថនាង ហើយបន្តទៀតក៏បានប្រព្រឹត្តិទង្វើរមិនគប្បី ផ្ទុយពីឆន្ទៈរបស់នារីនោះ។
ខាង Alves ដំបូងបដិសេធថារឿងនេះមិនបានកើតឡើង តែក្រោយមកក៏សារភាពថា រឿងនេះបានកើតឡើងមែន តែធ្វើឡើងក្រោមការព្រមព្រៀងគ្នា។
Alves ត្រូវបានចាប់ខ្លួន ហើយជាប់ក្នុងពន្ធនាគារតាំងពីខែមករា ឆ្នាំ២០២៣។ តុលាការអេស្ប៉ាញបានបដិសេធសំណើនៅក្រៅឃុំរបស់លោក ដោយចាត់ទុកលោកជាបុគ្គលមានហានិភ័យ។ នេះក៏ព្រោះតែលោកអាចហោះទៅប្រេស៊ីល ហើយប្រេស៊ីលនៅមិនទាន់មានសន្ធិសញ្ញាបញ្ជូនពលរដ្ឋរបស់ខ្លួនឱ្យទៅជាប់ទោសនៅប្រទេសផ្សេងឡើយ។
សូមជម្រាបផងដែរថា Alves ជាតារាបាល់ទាត់ដ៏ឆ្នើមមួយរូប ដោយឈ្នះពានជាច្រើនជាមួយក្លឹប Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល។ យ៉ាងណាមិញ រឿងអាស្រូវនេះបានបញ្ចប់អាជីពបាល់ទាត់របស់បុរសវ័យ ៤០ឆ្នាំរូបនេះ៕