• 2024-02-21 10:44:44
  • ព័ត៌មាន

Bayern នឹង​ចែក​ផ្លូវគ្នា​ជាមួយ​ Tuchel នៅ​ចប់​រដូវ​កាល​នេះ

  • 2024-02-21 10:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អាល្លឺម៉ង់ Bayern Munich បាន​ចែកផ្លូវគ្នា​ជាមួយ​គ្រូ​បង្គោល​របស់​ខ្លួន​គឺ​លោក Thomas Tuchel នៅ​បញ្ចប់​រដូវ​កាល​២០២៣/២៤នេះ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​ពុធ​។

លោក Tuchel បាន​ឡើង​កាន់​ Bayern តាំង​ពី​ខែ​មីនា ឆ្នាំ២០២៣។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ លោក Jan-Christian Dreesen នាយកប្រតិបត្តិ Bayern Munich បាន​និយាយ​ថា៖ «គោល​ដៅ​របស់​យើង​គឺ ចាប់​ផ្ដើម​ទិសដៅ​បាល់ទាត់​ថ្មី ជាមួយ​នឹង​គ្រូ​បង្គោល​ថ្មី​​ចាប់​ពី​រដូវ​កាល២០២៤/២៥»។

លោក Tuchel បាន​និយាយ​ថា៖ «ពួក​យើង​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​ការ​បញ្ចប់​ទំនាក់ទំនង​ការងារ​នៅ​ក្នុង​រដូវ​កាល​នេះ»។

Bayern នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លេខ ២ នៅ​ក្នុង​តារាង​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga។ ក្រោម​ការ​ដឹកនាំ​របស់​លោក Tuchel មួយ​រយៈ​ចុង​ក្រោយ Bayern បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ ជាពិសេស​គឺ​បណ្ដោយ​ឱ្យ​ចាញ់​ក្លឹបអ៊ីតាលី Lazio ក្នុង​លទ្ធផល ១ ទល់​នឹង ០ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ ១៦ នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League៕

ប្រភព៖ Bayern Munich

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី