• 2024-02-15 11:11:54
  • ព័ត៌មាន

គ្រូ Bayern បន្ទោស​កូន​ក្រុម​របស់​ខ្លួន ក្រោយ​ចាញ់ Lazio ក្នុង UCL

  • 2024-02-15 11:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Tuchel បាន​បន្ទោស​កូន​ក្រុម​របស់​ខ្លួន​ ក្រោយ​ពី​ក្លឹប​យក្ស​អាល្លឺម៉ង់​​មួយ​នេះ​បាន​ចាញ់​ក្លឹប​អ៊ីតាលី Lazio ក្នុង​លទ្ធផល ១ ទល់​នឹង ០ នៅ​ក្នុង​ប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ UEFA Champions League។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ខ្វល់​ពី​អនាគត​របស់​ខ្ញុំ​ ឬ រឿង​ដែល​គេ​នឹង​ដេញ​ខ្ញុំ​ទេ។ ពួក​យើង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ចាញ់​ការ​ប្រកួត​នេះ។ តាម​ពិត​ រឿង​ទាំង​អស់​អាច​សម្រេច​ក្នុង​ដៃ​យើង​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ ប្រកួត​នេះ​មាន​កីឡាករ​យើង​ច្រើន​នាក់​ណាស់​បាន​ធ្វើ​ខុស»។

យ៉ាងណាក៏ដោយ នាយក​ផ្នែក​កីឡា​របស់​ក្លឹប​ Bayern Munich លោក Christoph Freund បាន​អំពាវនាវ​ឱ្យ​មាន​សាមគ្គីភាព​ក្នុង​ក្លឹប​។

សូម​ជម្រាបផងដែរ​ថា Bayern Munich ចាញ់ Lazio ក្នុង​លទ្ធផល ១ - ០ នៅ​ជើង​ទី១ នៃ​ប្រកួត​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League។ ជើង​ទី២នឹង​ធ្វើ​ឡើង​នៅ​ទឹកដី​អាល្លឺម៉ង់ នៅ​យប់​ថ្ងៃអង្គារ ទី៥ ខែ​មីនា៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី