• 2024-02-07 07:48:33
  • ព័ត៌មាន

មិនគួរឱ្យ​ជឿថា កូរ៉េខាងត្បូង ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានទ្វីបអាស៊ី AFC Asian Cup

  • 2024-02-07 07:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mousa Tamari បានស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ ដើម្បីធ្វើអោយក្រុមម្ចាស់ជើងឯកកូរ៉េខាងត្បូង ២ សម័យកាល ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជួយឱ្យ ក្រុមជម្រើសជាតិ ហ្សកដានី ឡើង ទៅវគ្គផ្តាច់ព្រ័ត្រ Asian Cup ជាលើកដំបូង។

ហ្សកដានី មិនដែលឆ្លងផុតវគ្គ ១ភាគ៤ ផ្តាច់ព្រ័ត្រពីមុនមកនោះទេ ប៉ុន្តែនៅក្នុងព្រឹត្តការណ៍ Asian Cup ឆ្នាំនេះ ពួកគេធ្វើបានយ៉ាងល្អ។ ហ្សកដានី នឹងជួបក្រុមម្ចាស់ផ្ទះកាតា ឬ អ៊ីរ៉ង់ នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ខាងមុខ។ ដោយសារកីឡាករកូរ៉េខាងត្បូង Kim Min-jae (លេងនៅក្លឹប Bayern Munich) អវត្តមានតាមរយៈការជាប់ពិន័យ ខ្សែការពាររបស់កូរ៉េខាងត្បូងបានព្យាយាមទប់ទល់នឹងក្រុម ហ្សកដានី ដែលបានដាក់សម្ពាធខ្លាំងនៅតំបន់គ្រោះថ្នាក់។

កូរ៉េខាងត្បូងដែលបានឈ្នះពានរង្វាន់ Asian Cup លើកចុងក្រោយក្នុងឆ្នាំ ១៩៦០ បានឈានទៅវគ្គ ៤ក្រុមចុងក្រោយក្នុងឆ្នាំ ២០២៤នេះ ប៉ុន្តែពួកគេមិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ក្រោយបរាជ័យ ២ ទល់ ០ ក្រោមថ្វីជើង ហ្សកដានី នៅ កីឡដ្ឋាន Ahmad bin Ali ។ ការបរាជ័យនេះនឹងធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើអ្នកចាត់ការ Klinsmann ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកកូរ៉េខាងត្បូង កាលពីមួយឆ្នាំមុន ប៉ុន្តែមិនសូវទទួលបានការពេញចិត្ត ពីសំណាក់អ្នកគាំទ្រកូរ៉េប៉ុន្មាននោះទេ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់