- 2024-02-02 11:14:16
- ព័ត៌មាន
អតីតប្រធានសមាគមបាល់ទាត់ចិន ទទួលកំហុសពាក់ព័ន្ធនឹងរឿងកិបកេងលុយរាប់លានដុល្លារ
- 2024-02-02 11:14:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានសមាគមបាល់ទាត់ចិន ទទួលកំហុសពាក់ព័ន្ធនឹងរឿងកិបកេងលុយរាប់លានដុល្លារ
ចន្លោះមិនឃើញ
អតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan បានយល់ព្រមទទួលកំហុសនៅសាលាដំបូងប្រជាជនក្រុងវ័ងស៊ី (Huangshi) នៃខេត្តហឺប៉ី (Hebei) កាលពីថ្ងៃច័ន្ទ ពាក់ព័ន្ធនឹងរឿងពុករលួយកិបកេងលុយប្រមាណ ១១លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily។
លោក Chen ឡើងកាន់តំណែងជាប្រធានសមាគមបាល់ទាត់ចិនពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ មុននឹងឡើងកាន់ជាប្រធានស្ថាប័នបាល់ទាត់ចិន លោកជាប្រធានក្រុមហ៊ុនកំពង់ផែអន្តរជាតិសៀងហៃ (Shanghai International Port Group)។
អយ្យការអមសាលាដំបូងក្រុងវ័ងស៊ីបានដាក់ការចោទប្រកាន់លោក Chen ពាក់ព័ន្ធនឹងការរំលោភអំណាច ដោយផ្ដល់កុងត្រានានាដល់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យបាល់ទាត់នៅស្រុកចិន។
លោក Chen នៅក្នុងសវនាការកាលពីថ្ងៃច័ន្ទបានធ្វើការទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ព្រមទាំងសុំទោសប្រជាជនចិនទាក់ទិននឹងការបំពេញការងារមិនបានល្អ ដែលធ្វើឱ្យបាល់ទាត់ចិនដើរថយក្រោយ។
បាល់ទាត់នៅស្រុកចិនមានរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំ ដែលបណ្ដាលឱ្យបុគ្គលបាល់ទាត់ជាច្រើនរួមមាន គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ និងមន្ត្រីនានាជាប់ការស៊ើបអង្កេត៕