• 2024-01-26 11:33:52
  • ព័ត៌មាន

ផ្លូវការ៖ Klopp ប្រកាស​ចែក​ផ្លូវជាមួយ Liverpool

  • 2024-01-26 11:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ លោក Jurgen Klopp បាន​ធ្វើ​ការ​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​មួយ ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Liverpool នៅ​ក្នុង​ឆ្នាំ២០២៤នេះ។

នៅ​ក្នុង​វីដេអូ​បង្ហោះ​ដោយ​បណ្ដាញ​សង្គម​របស់​ក្លឹប Liverpool លោក​ Klopp បាន​និយាយ​ថា លោក​ស្រលាញ់ក្លឹប និង​ទីក្រុង​លីវើភូល​ណាស់ ហើយ​លោក​មិនមាន​បញ្ហា​អ្វី​ជាមួយ​ខាង​ក្លឹប​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ស្រលាញ់​អ្វី​ៗគ្រប់​យ៉ាង​ដែល​ក្លឹប​មាន តែ​ខ្ញុំ​អស់​កម្លាំង​ហើយ»។

បុរស​ជនជាតិ​អាល្លឺម៉ង់​មួយ​នេះ​បាន​ឡើង​មក​កាន់​ Liverpool នៅ​ឆ្នាំ២០១៥។ លោក​បាន​ជួយ​ឱ្យ​ក្លឹប​ហង្សក្រហម​ឈ្នះ​ពាន Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​ ព្រម​ទាំង​ឈ្នះ​សឹង​តែ​គ្រប់​ពាន​ទាំង​អស់​ដូច​ជា UEFA Champions League, UEFA Super Cup ក៏​ដូច​ជា​ពាន FA Cup និង​ពាន​ខារ៉ាបាវ​ជា​ដើម។

កុងត្រា​របស់​លោក​ជាមួយ​ក្លឹប​មាន​ដល់​ឆ្នាំ២០២៦។ នេះ​បាន​សេចក្ដីថា លោក​ចែក​ផ្លូវ​គ្នា​មុន​កុងត្រា​បាន​បញ្ចប់​។ មូលហេតុ​ចម្បង​ដែល​លោក​លា​ឈប់នោះ​ ប្រហែល​មក​ពី​លោក​ចង់​ចាប់​ផ្ដើម​ជីវភាព​ថ្មី ត្បិត​លោក​កាន់​ការងារ​នេះ​អស់​ ៩ឆ្នាំ​មក​ហើយ៕

ប្រភព៖ Liverpool FC អត្ថបទ៖ សេរី មង្គល

មតិយោបល់