• 2024-01-15 11:05:51
  • ព័ត៌មាន

Real លើក​ពាន​ Super Cup អេស្ប៉ាញ ក្រោយ​ឈ្នះ​ Barca ៤-១

  • 2024-01-15 11:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​លើក​ពាន Supercopa de Espana ក្រោយ​លេង​ឈ្នះ​ក្លឹប Barcelona ក្នុង​លទ្ធផល ៤ ទល់​នឹង​ ១ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

នៅ​ក្នុង​ប្រកួត​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Vinicius Junior រក​បាន ៣គ្រាប់​ ដែល​ធ្វើ​ឱ្យ​មតិ​សាធារណជន​កោត​សរសើរ​យ៉ាង​ខ្លាំង។

សូម​ជម្រាប​ផង​ដែរ​ថា ពាន Super Cup អេស្ប៉ាញ ជា​ពាន​ដែល​លេង​រវាងជើង​ឯក និង​ជើង​ឯង​រង​ពាន La Liga ជាមួយ​នឹង​ជើង​ឯក និង​ជើងឯករង​ពាន​ព្រះមហាក្សត្រ​អេស្ប៉ាញ Copa del Rey។

នៅ​រដូវកាល២០២៣/២៤នេះ មាន ៤ក្រុម​ដែល​បាន​លេង​ក្នុង​ពាន​នេះ។ ក្លឹប​ទាំង​នោះ​មាន​ដូច​ជា Real Madrid, Barcelona, Osasuna និង​ក្លឹប Atletico Madrid៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់