• 2024-01-12 08:42:33
  • ព័ត៌មាន

ថ្លៃចំណាយរៀបចំ ការប្រកួតពាន Africa Cup of Nations អាចទិញឡាន Ferrari បាន១ពាន់គ្រឿង

  • 2024-01-12 08:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលប្រទេសកូតឌីវ័រ សង្ឃឹមថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ ២០២៣ របស់ប្រទេសខ្លួន នឹងពន្លឿនការស្ទុះងើបឡើងវិញគួរឱ្យចាប់អារម្មណ៍របស់ប្រទេសនេះ ចាប់តាំងពីសង្គ្រាមស៊ីវិល បានបញ្ចប់ក្នុងឆ្នាំ ២០១១។

តាមរយៈការចូលខ្លួនរបស់ រដ្ឋាភិបាលកូតឌីវ័រ បានវិនិយោគយ៉ាងហោចណាស់ ១ពាន់លានដុល្លារ សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត Africa Cup of Nations ដោយបានសាងសង់កីឡដ្ឋានថ្មីចំនួន ៤បន្ថែមទៀត ខណៈកំពុងជួសជុលពីរផ្សេងទៀត។

លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន អាកាសយានដ្ឋាន ផ្លូវថ្នល់ មន្ទីរពេទ្យ និងសណ្ឋាគារត្រូវបានសាងសង់ ឬកែលម្អនៅក្នុងទីក្រុងទាំង ៥ ដែលនឹងទទួលរៀបចំដំណើរការប្រកួត។ ទីក្រុងទាំង ៥ ដែលបាននិយាយខាងលើមានដូចជា Abidjan, Bouake, Korhogo, San Pedro និងរដ្ឋធានី Yamoussoukro៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់