• 2023-12-22 11:29:49
  • ព័ត៌មាន

Atletico Madrid ចាប់​ផ្ដើម​ចាប់​អារម្មណ៍ Greenwood

  • 2023-12-22 11:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid ចាប់​ផ្ដើម​ចាប់​អារម្មណ៍ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Mason Greenwood។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ Mundo Deportivo។

បើ​តាម​ប្រភព​ខាង​លើ​ ការ​ចាប់​អារម្មណ៍​បាន​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ Greenwood បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នៅ​ក្នុង​ប្រកួត​រវាង Atletico Madrid និង​ Getafe។ Greenwood បាន​ជួយមិត្តរួមក្រុម​របស់​ខ្លួន​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ នៅ​ក្នុង​ប្រកួត​ស្មើ​គ្នា​រវាង AT Madrid និង Getafe ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ៣-៣។

ក្រៅ​ពី​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ម៉ាឌ្រីដ របស់​ប្រទេស​អេស្ប៉ាញ ខាង​ Barcelona ក៏​ចាប់​អារម្មណ៍​ Greenwood ផង​ដែរ។

សូម​ជម្រាបផងដែរ​ថា Greenwood បាន​មក​លេង​នៅ Getafe កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០២៣នេះ ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ពី Man Utd។ កីឡាករ​រូប​នេះ​ខកខាន​លេង​បាល់ទាត់​ប្រមាណ ១៨ខែ ដោយ​ខាង​បិសាចក្រហម​ព្យួរជើង​កីឡាករ​រូបនេះ បន្ទាប់​ពី​ Greenwood រង​ក្ដីក្ដាំ រឿង​ប្រព្រឹត្តិ​អំពើ​ហិង្សា​ដាក់​អតីត​មិត្តស្រី​របស់​ខ្លួន៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់