• 2023-12-22 04:02:01
  • កីឡា​ផ្សេង​ៗ

កីឡាករ​ គង់​ ម៉ូណាមិថុរ៉ា ធ្លាប់​តែ​ស្រមៃ​ឥលូវ​ក្ដី​ស្រមៃ​នេះ​អាច​ក្លាយ​ជា​ការ​ពិត​ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​

  • 2023-12-22 04:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ គង់​ ម៉ូណាមិថុរ៉ា ​ថា​ពី​មុន​មក​ធ្លាប់​តែ​គិត​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​មាន​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឬ​ពាន​រង្វាន់​ហាប់គីដូ​ ឥលូវ​នេះ​អាច​នឹង​ក្លាយ​ជា​ការ​ពិត​ហើយ​នៅ​ថ្ងៃ​ទី២៣-២៤​ ធ្នូ​ ២០២៣​ ស្អែក​នេះ។​

គង់​ ម៉ូណាមិថុរ៉ា និង​ប្រធានសហព័ន្ធ

គង់​ ម៉ូណាមិថុរ៉ា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ហ្វឹកហាត់​កីឡា​ហាប់គីដូ​នេះ​តាំង​ពី​ឆ្នាំ​២០០៧​ មក​ម្ល៉េះ​បើ​គិត​ទៅ​ប្រហែល​ជិត​ ២០​ឆ្នាំ​ហើយ។​ ដោយ​ក្ដី​ស្រឡាញ់​ និង​ចង់​ខ្លាំងពូកែ​ដូច​ជា​ឪពុក​ដែល​ជា​គ្រូ​បង្ហាត់​ហាប់គីដូ​ទើប​ជំរុញ​ដល់​ខ្លួន​ឲ្យ​ហាត់​រហូត​មក​ដល់​ពេល​នេះ។​

គង់​ ម៉ូណាមិថុរ៉ា និង​ក្រុមហាប់គីដូ

កីឡាករ​វ័យ​ ២៦​ឆ្នាំ​ខាង​លើ​បន្ថែម​ទៀត​ថា​ តាំង​ពី​ហ្វឹកហាត់​ហាប់គីដូ​ជិត​ ២០​ឆ្នាំ​មិន​ដែល​ធ្លាប់​មាន​ការ​ប្រកួត​ប្រជែង​ជើងឯក​ថ្នាក់​ជាតិ​ ឬ​ពាន​​រង្វាន់​អ្វី​នោះ​ឡើយ​គឺ​មាន​ត្រឹម​តែ​សម្ដែង​ជូន​ថ្នាក់ដឹកនាំ​ ឬ​សម្ដែង​ក្នុង​កម្មវិធី​ដំឡើង​ខ្សែក្រវាត់​ប៉ុណ្ណោះ។​ ឥលូវ​នេះ​អ្វី​ដែល​ធ្លាប់​ស្រមៃ​​ចង់​ឲ្យ​មាន​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ដូច​ប្រភេទ​កីឡា​ផ្សេង​នោះ​អាច​នឹង​ក្លាយ​ជា​ការ​ពិត​ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​ ព្រោះ​សហព័ន្ធ​ហាប់គីដូ​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​លើក​ទី១​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៣-២៤​ ខែ​ធ្នូ​ ២០២៣​ នេះ​ហើយ។​

ការ​សម្ដែង

សិស្សគុន​ហាប់គីដូ​រូប​នេះ​បង្ហាញ​អារម្មណ៍​រំភើប​ជា​ខ្លាំង​ដែល​ថ្នាក់ដឹកនាំ​សហព័ន្ធ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ ព្រោះ​វា​នឹង​ផ្ដល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន។​ ម៉ូណាមិថុរ៉ា​ ផ្ដាំផ្ញើ​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ស្អែក​នេះ​ ពិសេស​ប្រឹងប្រែង​ដណ្ដើម​មេដាយ​ទី១​ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ។​

ការ​ហ្វឹកហាត់ប្រយុទ្ធ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣-២៤ ​ខែ​ធ្នូ​ ២០២៣ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្លឹប​ចូលរួម​មាន​ចំនួន​៥​ នឹង​ត្រូវ​ប្រកួត​លើ​៥វិញ្ញាសា។​ សម្រាប់​អ្នក​ចង់​ចូលរួម​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​នេះ​អាច​ទំនាក់ទំនង​មក​កាន់​លោក​ គង់​ ចាន់​ធីណា​ បាន​តាម​រយៈ​លេខ​ទូរស័ព្ទ​ 012 715 415៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី