• 2023-12-14 05:34:51
  • កីឡា​ផ្សេង​ៗ

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​ការ​លើក​ទឹកចិត្ត​អ្នក​កំពុង​ហ្វឹកហាត់

  • 2023-12-14 05:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​សំខាន់​សម្រាប់​សិស្ស​គុន​ហាប់គីដូ​ដែល​កំពុង​ហ្វឹកហាត់​នា​ពេល​បច្ចុប្បន្ន។​

លោក​ឧកញ៉ា​ គួច​ ហុកជៀក​

លោក​ឧកញ៉ា​ គួច​ ហុកជៀក​ អនុប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ និង​ជា​លើក​ទី១​ នេះ​ជា​អ្វី​ដែល​សហព័ន្ធ​ជំរុញ​ធ្វើសកម្មភាព និង​ជា​ផែនការ​ពង្រីក​ផ្សព្វផ្សាយដល់​មហាជន។​

ទិដ្ឋភាពប្រជុំរបស់សហព័ន្ធហាប់គីដូ

អនុប្រធាន​ និង​ជា​អ្នក​ផ្ដួចផ្ដើម​មួយ​រូប​ខាង​លើ​បន្ថែម​ទៀត​ថា​ ជា​យូរ​ឆ្នាំ​មក​ហើយ​សហព័ន្ធ​មិន​ដែល​បាន​រៀបចំ​ការ​ប្រកួត​បែប​នេះ​ទេ​ ដូច្នេះ​ឱកាស​នេះ​ជា​ការ​លើក​ទឹកចិត្ត​ដ៏​ល្អ​សម្រាប់​សិស្ស​គុន​ហាប់គីដូ​ដែល​កំពុង​ហ្វឹកហាត់។​ ព្រឹត្តិការណ៍​មួយ​នេះនឹង​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្រឡាញ់​ហាប់គីដូ​បន្ថែម​ និង​ប្រឹងប្រែង​បន្ត​ទៀត។​ ការ​ហ្វឹកហាត់​កីឡា​អាច​និយាយ​បាន​ថា​ក៏​មាន​ការ​លំបាក​ដែរ​ ដូច្នេះ​ការ​លើក​ទឹកចិត្ត​ លើក​ពី​គុណតម្លៃ​ដល់​អ្នក​ហ្វឹកហាត់​ជា​ការ​ចាំបាច់។​

សកម្មភាពហ្វឹកហាត់

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣-២៤ ​ខែ​ធ្នូ​ ២០២៣ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្លឹប​ចូលរួម​មាន​ចំនួន​៥​ នឹង​ត្រូវ​ប្រកួត​លើ​៥វិញ្ញាសា។​ សម្រាប់​អ្នក​ចង់​ចូលរួម​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​នេះ​អាច​ទំនាក់ទំនង​មក​កាន់​លោក​ គង់​ ចាន់​ធីណា​ បាន​តាម​រយៈ​លេខ​ទូរស័ព្ទ​ 012 715 415៕​

កម្មវិធីប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី