• 2023-11-29 07:48:03
  • ព័ត៌មាន

Dortmund ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយពាន Champions League ក្រោយយកឈ្នះ AC Milan

  • 2023-11-29 07:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Borussia Dortmund បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះលើក្រុម AC Milan នៅកីឡដ្ឋាន San Siro ។

Marco Reus របស់ Dortmund បានស៊ុតបញ្ចូលទីដើម្បីបើកការនាំមុខ ត្រឹមតែបួននាទីបន្ទាប់ពី Olivier Giroud របស់ AC Milan បានសង្គ្រោះបាល់ប៉េណាល់ទីដំបូង។ បន្ទាប់មក កីឡាករ Samuel Chukwueze រកបានគ្រាប់បាល់តាមស្មើអោយ AC Milan មុនពេលពាក់កណ្តាលតង់។

ប៉ុន្តែកីឡាករអង់គ្លេសវ័យ 19 ឆ្នាំ Jamie Bynoe-Gittens បានស្តារភាពខ្លាំងរបស់ក្រុមអាល្លឺម៉ង់ឡើងវិញនៅតង់ទីពីរ មុនពេល Karim Adeyemi ស៊ុតបញ្ចូលទីដើម្បីរក្សា ជ័យជម្នះ។ Dortmund ឈរនៅលើកំពូលតារាងនៃពូល F មានចំនួនបីពិន្ទុលើក្រុម Paris St-Germain បន្ទាប់ពីក្រុមPSG បានត្រឹមស្មើជាមួយ ក្រុម Newcastle United ។

លទ្ធផលរបស់ PSG បានផ្តល់ឱកាសឱ្យក្រុម AC Milan ក្នុងការឡើងទៅកាន់វគ្គបន្ត ប្រសិនបើពួកគេឈ្នះ Newcastle ហើយ PSG ចាញ់ Dortmund នៅថ្ងៃទី 13 ខែធ្នូ ខាងមុខនេះ៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី