- 2023-11-17 11:11:37
- ព័ត៌មាន
សមាគមបាល់ទាត់អង់គ្លេស កសាងសំណុំក្ដីប្រឆាំងគ្រូ Arsenal
- 2023-11-17 11:11:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមបាល់ទាត់អង់គ្លេស កសាងសំណុំក្ដីប្រឆាំងគ្រូ Arsenal
ចន្លោះមិនឃើញ
សមាគមបាល់ទាត់អង់គ្លេស ឬ ហៅកាត់ថា FA កំពុងតែកសាងសំណុំក្ដីប្រឆាំងនឹងគ្រូបង្គោលក្លឹប Arsenal លោក Mikel Arteta ក្រោយពេលដែល បុរសជនជាតិអេស្ប៉ាញរូបនេះ បង្ហាញមិនសប្បាយចិត្តពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល VAR។
Arsenal បានចាញ់ ១-០ ពេលលេងទល់នឹងក្លឹប Newcastle កាលពីថ្ងៃអាទិត្យទី ៥ ខែវិច្ឆិកា។ នៅពេលនោះដែរ គ្រាប់បាល់មួយគ្រាប់នោះ មានភាពចម្រូងចម្រាស់ ដោយមានការត្រួតពិនិត្យលើប្រព័ន្ធ VAR ដល់ទៅ ៣ដងឯណោះ។
ពាក់ព័ន្ធនឹងរឿងនេះដែរ Arteta បានហៅការសម្រេចចិត្តក្នុងការអនុញ្ញាតឱ្យ Newcastle ទទួលបានគ្រាប់បាល់នេះថា ជាការសម្រេចចិត្តយ៉ាងសែនអាម៉ាស។
ជាការឆ្លើយតប ខាង FA បានធ្វើការចោទប្រកាន់លើ Arteta ហើយសាមីខ្លួនមានរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ដើម្បីឆ្លើយតបនឹងរឿងនេះ។ FA បានចោទ Arteta ថា ការលើកឡើងរបស់បុរសរូបនេះ ជាការប្រមាថដល់អាជ្ញាកណ្ដាល៕