• 2023-11-15 13:05:30
  • ព័ត៌មាន

Kane ចំណាយជាង ១លាន​ដុល្លារ​ គ្រាន់​តែ​ស្នាក់​នៅ​សណ្ឋាគារ​ពេល​លេង​ឱ្យ Bayern ជាង ៣ខែ ជាង

  • 2023-11-15 13:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Harry Kane ចំណាយ​លុយ​អស់​ប្រមាណ​ជាង ១,២៥លាន​ដុល្លារ​អាមេរិក ដោយ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​កំពូល​នៅ​ទីក្រុង​មុយនិច ក្រោយ​ពេល​ដែល​កីឡាករ​រូបនេះ​ផ្លាស់​ចេញ​ពី​ក្លឹប Tottenham Hostpur ទៅ​កាន់ Bayern Munich កាល​ពី​ខែ​សីហា ឆ្នាំ២០២៣។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា Kane បាន​ស្នាក់​នៅ​បណ្ដោះអាសន្ន​រយៈពេល​ជាង ៣ខែ​នៅ​សណ្ឋាគារ Vier Jahreszeiten Kempinski ដែល​ជា​សណ្ឋាគារ​ប្រណីត​មួយ។ បន្ទប់​ដែល​ Kane ស្នាក់​នៅ​មាន​តម្លៃ​ខ្ទង់ ១២ ៥០០ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់។

យ៉ាងណាមិញ ចាប់​ពី​ខែ​ក្រោយ​ទៅ Kane នឹង​ផ្លាស់​ទៅ​ផ្ទះ​វីឡា​មួយ​ផ្សេងទៀត បន្ទាប់​ពី​កីឡាករ​រូប​នេះ ជួបជុំ​ជាមួយ​ប្រពន្ធ និង​កូន ៤នាក់​របស់​ខ្លួន។

សូម​ជម្រាបផ​ងដែរ​ថា Kane បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal មិន​បាន​មក​នៅ​អាល្លឺម៉ង់​ជុំ​គ្នា​ជាមួយ​ប្រពន្ធ​កូន​នោះ​ទេ ក្នុង​រយៈពេល ៣ខែ​នេះ។ កីឡាករ​រូប​នេះ​ទើប​តែ​បាន​ជួបជុំ​ជាមួយ​គ្រួសារ​របស់​ខ្លួន​វិញ នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី