/65532c90b7629_1699949700_medium.jpg)
- 2023-11-14 11:17:18
- ព័ត៌មាន
កីឡាករ Man Utd ដកខ្លួនចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល់
- 2023-11-14 11:17:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Man Utd ដកខ្លួនចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល់
ចន្លោះមិនឃើញ
ខ្សែការពារស្លាបក្លឹប Manchester United កីឡាករ Diogo Dalot បានដកខ្លួនចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយយោងលើមូលហេតុ «ធុរៈផ្ទាល់ខ្លួន»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹប Manchester United។
កីឡាកររូបនេះត្រូវបានក្រុមជម្រើសជាតិព័រទុយហ្គាល់កោះហៅឱ្យចូលរួមជួយជាតិរបស់ខ្លួន ក្នុងការលេងតទល់នឹងក្រុមជម្រើសជាតិប៉ូឡូញ និងក្រុមជម្រើសជាតិលិចធិនស្តែន សម្រាប់វគ្គជម្រុះ Euro 2024។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Goal បានឱ្យដឹងថា Dalot ទំនងជានៅកំដរគូដណ្ដឹងរបស់ខ្លួនក្នុងការស្វាគមន៍កូនដំបូង។
សូមជម្រាបផងដែរថា Dalot បានបង្ហាញខ្លួន ១៦ដងមកហើយឱ្យក្រុមព័រទុយហ្គាល់៕