• 2023-11-08 04:18:50
  • ព័ត៌មាន

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រណាំងឡាន Go-Kart អន្តរជាតិ ជាលើកដំបូង

  • 2023-11-08 04:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ប្រណាំងឡាន Go-Kart ដ៏ធំ IAME Series Asia ដែលបានប្រកួតនៅតាមបណ្ដាប្រទេសជាច្រើន នៅអាស៊ីរួចមកហើយនោះ នឹងរៀបចំការប្រកួតជាលើកដំបូងនៅកម្ពុជា នៅឯទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ក្នុងខេត្តកំពង់ស្ពឺ។

ព្រឹត្តិការណ៍ប្រណាំងឡាន IAME Series Asia នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ ដែលរៀបចំដោយ SPEEDSTER KART CLUB CAMBODIA ក្រោមការចូលរួមចំណែកឧបត្ថម្ភរបស់ ប្រេងរំអិល ELF និង ​ប្រេងឥន្ធនៈ ​Excellium 95 Euro 4 នៃក្រុមហ៊ុន TotalEnergies រួមជាមួយបណ្ដាក្រុមហ៊ុនផ្សេងៗទៀត។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះជាលើកដំបូងនៅកម្ពុជា គឺដើម្បីជាការចាប់ផ្ដើមនៃការនាំយកការ ប្រណាំងរថយន្តកម្រិតអន្តរជាតិនៅជុំវិញពិភពលោកមកកាន់កម្ពុជាដើម្បីណែនាំអំពីរថយន្តប្រណាំងខ្នាតតូចGo-Kart ក៏ដូចជាចាប់ផ្ដើមការបណ្ដុះបណ្ដាលអ្នកប្រណាំងឡាន ដែលមានសក្ដានុពលចាប់តាំងពី អាយុ ៧ឆ្នាំឡើង។

ព្រឹត្តិការណ៍ប្រណាំងឡាន IAME Series Asia លើកដំបូងនៅកម្ពុជា រំពឹងថានឹងមានអ្នកបើកបរមកពីបណ្ដាប្រទេសជាច្រើន ចូលរួមការប្រកួតដ៏ធំនេះនៅ YAMAMOTO CIRCUIT CAMBODIA ដែលរៀបចំឡេីងដោយ SPEEDSTER KART CLUB CAMBODIA។

គួរឲ្យដឹងថាព្រឹត្តិការណ៍ប្រណាំងឡាន IAME Series Asia អនុម័តដោយសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រោមការអនុញ្ញាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងទេសចរណ៍ផងដែរ។

អ្នកអាចធ្វើការចូលដោយសេរី ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកយ៉ាងសប្បាយរីករាយនៅថ្ងៃនោះទាំងអស់គ្នាបានណ៎ា!

អត្ថបទ៖ សេង ឡុង

មតិយោបល់