• 2023-10-27 12:15:37
  • ព័ត៌មាន

ក្លឹប​អង់គ្លេស Brighton ឈ្នះ​ប្រកួត​ដំបូង​បង្អស់​នៅ​អឺរ៉ុប ក្រោយ​ឈ្នះ​ក្លឹប​ហុល្លង់នៅ Europa League

  • 2023-10-27 12:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស Brighton & Hove Albion បាន​រក​ឃើញ​ជ័យជម្នះ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ក្របខ័ណ្ឌ​អឺរ៉ុប​ ក្រោយពី​ឈ្នះ​ក្លឹប​ហុល្លង់ Ajax ក្នុង​លទ្ធផល ២-០ កាល​ពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍។

ក្លឹប​នេះ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប UEFA Europa League លើក​ទី១ប៉ុណ្ណោះ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ខ្លួន ដោយ​សារ​កាល​ពី​រដូវកាល​ ២០២២/២៣ Brighton លេង​បាន ៦ នៅ Premier League។

ការ​ឈ្នះ​ Ajax កាល​ពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ជា​ជ័យ​ជម្នះ​ដំបូង​បង្អស់​របស់​ Brighton ក្នុង​ប្រកួត​ផ្លូវការ​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វីប​អឺរ៉ុប។

ចូល​មក​រដូវ​កាល ២០២៣/២៤នេះ Brighton បាន​ជាប់​លេង​នៅ​ពូល B នៃ​ព្រឹត្តិការណ៍ Europa League ដោយ​ពេល​នេះ​កំពុង​តែ​ជាប់​លេខ ៣ ជាមួយ​នឹង ៤ពិន្ទុ​ក្នុង​ដៃ។

គិត​មក​ទល់​សប្ដាហ៍​ទី ៩ Brighton ឈរ​លេខ ៧ នៅ Premier League ដោយ​មាន ១៦ពិន្ទុ​ក្នុង​ដៃ ស្មើ​នឹង​ក្លឹប​ជាប់​លេខ ៦ Newcastle United៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់