• 2023-10-17 11:05:52
  • ព័ត៌មាន

Mourinho អាច​នឹង​ឈប់​ធ្វើ​គ្រូ​នៅ Roma ដោយ​ចង់​ធ្វើការ​នៅ​មជ្ឈិមបូព៌ា

  • 2023-10-17 11:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អាច​នឹង​ឈប់​ធ្វើ​ជា​គ្រូ​បង្គោល​នៅ​ក្លឹប​អ៊ីតាលី Roma ហើយ ក្រោយ​ពេល​ដែល​កុងត្រា​របស់​លោក​ផុត​សុពលភាព​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ។ នេះ​បើ​តាមការ​អះអាង​របស់​អ្នក​កាសែត​ Sky Sport Italia។

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ហើយ ភាគី​ខាង​ក្លឹប និង​ភាគី​លោក Mourinho នៅ​មិនទាន់​ជជែក​គ្នា រឿង​បន្ត​កុងត្រា​នៅ​ឡើយ​នោះ​ទេ។

លោក Mourinho បាន​មកដឹក​ក្លឹប​នៅ​ស្រុក​អ៊ីតាលី​មួយ​នេះ​តាំង​ពី​ឆ្នាំ២០២១។

អតីត​គ្រូ​ Real Madrid និង​ Manchester United រូប​នេះ​ត្រូវ​បា​នក្លឹប​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត​ចូល​ចែចូវ​កាល​ពី​ឆ្នាំ​មុន។ អ្នក​តាមដាន​ជា​ច្រើន​រំពឹង​ថា លោក Mourinho អាច​នឹង​ទៅ​ធ្វើ​ការ​នៅ​ស្រុក​អារ៉ាប៊ីសាអ៊ូឌីត នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​លោក​អស់​កុងត្រា​ជាមួយ Roma៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់