• 2023-10-05 06:52:50
  • ព័ត៌មាន

Messi ឈ្នះច្រើនជាងគេ! នេះជាបញ្ជីឈ្មោះកីឡាករ ដែលបានឈ្នះពាន Ballon d'Or 11 ឆ្នាំចុងក្រោយ

  • 2023-10-05 06:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពានរង្វាន់ Ballon d'Or គឺជាពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំសម្រាប់កីឡាករឆ្នើម ជារៀងរាល់ឆ្នាំ។ ពាននេះ ត្រូវបានផ្តល់ជូនកីឡាករឆ្នើម ជាលើកដំបូងក្នុងឆ្នាំ 1956។ អ្នកឈ្នះចុងក្រោយបំផុតគឺ Karim Benzemais របស់ Real Madrid ក្នុងឆ្នាំ 2022។ Messi បានឈ្នះពានរង្វាន់ Ballon d'Or ចំនួន 7 ដងហើយ Cristiano Ronaldo បានឈ្នះពានរង្វាន់នេះ 5 ដង។

ចាប់តាំងពីឆ្នាំ 2018 មក ក៏មានពានរង្វាន់ Ballon d'Or សម្រាប់កីឡាការិនីឆ្នើមផងដែរ ដែលហៅថា Ballon d'Or Féminin។

ពានរង្វាន់ Ballon d’Or ឆ្នាំ 2023 បេក្ខភាពចំនួន 30 នាក់សម្រាប់ពានរង្វាន់ Ballon d'Or ឆ្នាំ 2023 ត្រូវបានប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ 2023។ អ្នកឈ្នះពាននេះ 7 សម័យកាល គឺ Lionel Messi ស្ថិតក្នុងបញ្ជីបន្ទាប់ពីមិនមាននៅក្នុងបញ្ជី នៅក្នុងឆ្នាំ 2022។ ពិធីប្រកាសអ្នកឈ្នះនឹងធ្វើឡើងនៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2023 នៅរោងមហោស្រព du Chatelet ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

ខាងក្រោមនេះ ជាកីឡាករដែលបានឈ្នះ Ballon d'Or 11 ឆ្នាំចុងក្រោយ៖

2022 : Karim Benzema (France) (Real Madrid)

2021 : Lionel Messi (Argentina) (Paris Saint-Germain F.C)

2020 : not awarded

2019 : Lionel Messi (Argentina) (Barcelona)

2018 : Luka Modric (Croatia) (Real Madrid)

2017 : Cristiano Ronaldo (Portugal) (Real Madrid)

2016 : Cristiano Ronaldo (Portugal) (Real Madrid)

2015 : Lionel Messi (Argentina) (Barcelona)

2014 : Cristiano Ronaldo (Portugal) (Real Madrid)

2013 : Cristiano Ronaldo (Portugal) (Real Madrid)

2012: Lionel Messi (Argentina) (Barcelona)

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម