• 2023-09-29 11:01:33
  • ព័ត៌មាន

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​គ្រោង​ប្ដឹង​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​

  • 2023-09-29 11:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​គ្រោង​នឹង​ប្ដឹង​លោក Roberto Mancini ដែល​ជា​អតីត​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អ៊ីតាលី ក្រោយ​ពេល​ដែល​រូប​លោក​លាលែង​ចេញ​ពី​តំណែង​ ហើយ​ទៅ​ធ្វើ​ជា​គ្រូ​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត។ នេះ​បើ​តាម​លោក Gabriele Gravina ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី។

លោក Gravina បាន​លើកឡើង​ថា ក្រោយ​ពេល​ដែល​ក្រុម​ប្រឹក្សា​បាល់ទាត់​អ៊ីតាលី​ប្រជុំ​រួច​ ក្រុមប្រឹក្សា​នេះ​បាន​សម្រេច​ឱ្យ​ស្វែងរក​មធ្យោបាយ​ផ្លូវច្បាប់​ ដើម្បី​ប្ដឹង Mancini ក្នុង​គោលបំណង​ទារ​យក​សំណង​ខូចខាត​នានា។

លោក Mancini ដឹកនាំ​អ៊ីតាលី​បាន ៥ឆ្នាំ។ លោក​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នេះ​ឈ្នះ​ពាន​ UEFA Euro 2020 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ២០២១ តែ​លោក​បរាជ័យ​ក្នុង​ការ​ដឹកនាំ​អ៊ីតាលី​ឱ្យ​លេង​នៅ​ World Cup ឆ្នាំ២០២២ នៅ​ប្រទេស​កាតា។

ក្រោយ​ពេល​ដែល​លោក Manici លាលែង​ពីតំណែង​ អ៊ីតាលី​បាន​តែងតាំង​លោក Luciano Spalletti ដែល​ជា​អតីត​គ្រូ​ក្លឹប Napoli។ មុន​នឹង​ចូល​កាន់​ជម្រើស​ជាតិ​ លោក​ដឹកនាំ​ឱ្យ Napoli ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី​ Series A នៅ​ឆ្នាំ២០២៣នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី