- 2023-09-28 03:00:00
- ព័ត៌មាន
អតីតវីរបុរស Man Utd មិនជ្រើសរើស Ronaldo និង Messi ក្នុងបញ្ជីអត្តពលិកឆ្នើមរបស់ខ្លួន
- 2023-09-28 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតវីរបុរស Man Utd មិនជ្រើសរើស Ronaldo និង Messi ក្នុងបញ្ជីអត្តពលិកឆ្នើមរបស់ខ្លួន
ចន្លោះមិនឃើញ
វីរបុរសរបស់ Manchester United លោក Rio Ferdinand មិនបានជ្រើសរើស Lionel Messi និង Cristiano Ronaldo នៅក្នុងឈ្មោះអត្តពលិកឆ្នើមទាំងបួនរូប របស់លោកនោះទេ។
ខណៈពេលដែលគ្មានកីឡាករបាល់ទាត់ណាម្នាក់ ស្ថិតក្នុងបញ្ជីអត្តពលិកឆ្នើមរបស់ Rio Ferdinand អ្នកប្រដាល់ជើងចាស់ Muhammad Ali គឺជាអត្តពលិកដំបូងគេដែលចូលមកក្នុងគំនិតរបស់អតីតខ្សែការពារ Man Utd រូបនេះ។ លោកបានបន្តជ្រើសរើសអ្នកកីឡាប្រដាល់ម្នាក់ទៀតពី គឺ Mike Tyson។ ដោយបញ្ចប់បញ្ជីឈ្មោះអត្តពលិកឆ្នើមបួននាក់ Ferdinand បានជ្រើសរើសអតីតតារាបាល់បោះ NBA គឺ Michael Jordan និងកីឡាករវាយកូនបាល់ Roger Federer ។
Ferdinand ហាក់ដូចជាបានជ្រើសរើសអតីតមិត្តរួមក្រុម Manchester United របស់ខ្លួន គឺ Cristiano Ronaldo ជាជាងប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi។ ទោះជាយ៉ាងណា លោកបានរក្សាការសរសើរចំពោះម្ចាស់ពាន Ballon d'Or ប្រាំពីរសម័យកាលដោយហៅ Messi ថាជា "កីឡាករ ដែលពោលពេញដោយ ទេពកោសល្យ"។
គួរឱ្យដឹងថា Ronaldo និង Ferdinand បានចាប់ដៃគ្នាលេងនៅលើ ទីលាន ចំនួន 221 ប្រកួត នៅទឹកដី Old Trafford។ ជាមួយគ្នានេះ អ្នកទាំងពីរបានឈ្នះពានរង្វាន់ Premier League ចំនួនបី និងពានរង្វាន់ UEFA Champions League មួយ ក្នុងចំណោមពានផ្សេងទៀតសម្រាប់ Manchester United៕