• 2023-09-26 12:32:41
  • ព័ត៌មាន

ប្រធាន​ La Liga យល់​ថា Mbappe អាច​នឹង​មក​លេង​នៅ Real ឆ្នាំ​ក្រោយ

  • 2023-09-26 12:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Javier Tebas ប្រធាន​លីគ​កំពូល​បាល់ទាត់​អេស្ប៉ាញ La Liga បាន​ប្រាប់​សារព័ត៌មាន Movistar+ ថា Real Madrid មាន​ឱកាស​ខ្ពស់​ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ​ Kylian Mbappe។

«ខ្ញុំ​គិត​ថា Mbappe អាច​នឹង​មាន​ឱកាស​មក​លេង​នៅ​ La Liga ខ្ទង់ ៧០ ទៅ ៨០ភាគ​រយ»។ នេះ​បើ​តាមការ​លើកឡើង​របស់​លោក Tebas។

តាម​ពិត​ទៅ កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ២០២៣នេះ Real បាន​ដាក់​សំណើ​ក្នុង​ការ​ទិញ Mbappe ក្នុង​តម្លៃ​ប្រមាណ ២១២លាន​ដុល្លារ​អាមេរិក​ឯណោះ តែ​ខាង Paris Saint-Germain បាន​បដិសេធ។ យ៉ាងណាមិញ មាន​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា Mbappe បដិសេធ​មិន​ចុះ​កុងត្រា​ត​នៅ PSG ឡើយ ខណៈ​កុងត្រា​របស់​គេ​នឹង​ផុត​នៅ​ឆ្នាំ២០២៤។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Tebas យល់​ឃើញ​ថា ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ជា​កត្តា​ជំរុញ​នៃ​រឿង​នេះ។

លោក​បាន​លើកឡើង​ថា៖ «Florentino Perez មិនដែល​ចាញ់​ទេ»។

ក្រោម​អាណត្តិ​ជា​ប្រធាន​ Real Madrid លោក Perez បាន​នាំ​ចូល​កីឡាកល្បីៗ​ជា​ច្រើន​ដូច​ជា Luis Figo, Zinedine Zidane, David Beckham និង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ជា​ដើម៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម