• 2023-09-25 11:03:45
  • ព័ត៌មាន

PSG ឈ្នះ Marseille ៤-០ តែ Mbappe រង​របួស

  • 2023-09-25 11:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain ឈ្នះ​ប្រកួត​ក្របខ័ណ្ឌ​លីគ​បារាំង​ទល់​នឹង​ក្លឹប Marseille ក្នុង​លទ្ធផល ៤-០ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ តែ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​គឺ កីឡាករ Kylian Mbappe រង​របួស ទំនង​ជា​ឈឺ​ក​ជើង។

Mbappe ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញ​តាំង​ពី​នាទី​ទី ៣២ ជំនួស​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ពាក់​អាវ​លេខ ៩ កីឡាករ Gonçalo Ramos។ Ramos ព័រទុយហ្គាល់កើត​ឆ្នាំ២០០១រូប​នេះ ដូរ​ចូល​មក​ស៊ុត​ចូល ២គ្រាប់ឱ្យ PSG។

មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ថា Mbappe នឹង​អវត្តមាន​ប៉ុន្មាន​ប្រកួត​នោះ​ទេ។ យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC កីឡាករ​បារាំង​រូប​នេះ​អាច​នឹង​ខកខាន​ជួយ PSG ក្នុង​ប្រកួត​ប៉ះ​នឹង Newcastle United ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់