• 2023-09-22 08:37:47
  • ព័ត៌មាន

ឆ្លងកាត់ការប្រកួត Madrid Derby ចំនួន 215 លើក Real Madrid មានកំណត់ត្រាល្អជាងគូប្រជែង

  • 2023-09-22 08:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត Madrid Derby រវាង Real Madrid និង At Madrid សរុបមកក្រុមដែលមានមូលដ្ឋាននៅទីក្រុង ម៉ាឌ្រីត ទាំង 2 នេះ ប្រកួតគ្នាសរុបទាំងអស់បាន 215 ប្រកួត។

យោងតាមស្ថិតនៃប្រកួតកន្លងមក Real Madrid មានកំណត់ត្រាល្អជាងគូប្រជែង At Madrid នៅក្នុងការប្រវត្តិសាស្រ្តបាល់ទាត់ Madrid Derby។ ក្រៅពីការជួបគ្នា នៅក្នុងលីកកំពូលរបស់អេស្ប៉ាញ La Liga គូប្រជែងទាំង 2 នេះ ក៏ធ្លាប់ជួបប្រកួតគ្នានៅក្នុងការប្រកួតក្រៅលីកអេស្ប៉ាញដែរ ដោយមានតួយ៉ាងដូចជាការប្រកួតពានទ្វីបអឺរ៉ុប UEFA Champions League ជាដើម។

នៅក្នុងការប្រកួត Champions League ក្លឹប Real Madrid និង At Madrid បានជួបប្រកួតគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងរដូវកាល 2013/14 និង រដូវកាល 2015/16។ ក្លឹបកំពូលទាំង 2 របស់អេស្ប៉ាញនេះ បានជួបគ្នាម្តងទៀត ក្នុងពាន Champions League វគ្គ 8 ក្រុមចុងក្រោយ ក្នុងរដូវកាល 2014/15។

ក្រុម Real Madrid និង At Madrid នឹងត្រូវប្រកួតគ្នាក្នុងក្របខ័ណ្ឌលីកកំពូលអេស្ប៉ាញ La Liga ដែលគេឱ្យឈ្មោះថា Madrid Derby នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2023 ខាងមុខនេះ នៅកីឡដ្ឋាន Wanda Metropolitano ដោយអ្នកគាំទ្ររបស់ At Madrid សង្ឃឹមថាក្រុមរបស់ខ្លួននឹងធ្វើបានល្អ យកឈ្នះទៅលើ Real Madrid ដែលជាក្រុមភ្ញៀវ នៅក្នុងទឹកដីរបស់ខ្លួន៕

អត្ថបទ ៖ សង្ហា

មតិយោបល់