• 2023-09-22 02:29:34
  • ព័ត៌មាន

Madrid Derby ! ការប្រកួតរវាងក្លឹបធំ 2 នៅ La Liga នឹងឈានចូលមកដល់នៅថ្ងៃទី 25 ខាងមុខនេះ

  • 2023-09-22 02:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត Madrid Derby គឺជាការប្រកួតរវាងក្លឹបធំ 2 នៅលីកកំពូលរបស់អេស្ប៉ាញ La Liga។ ក្លឹបទាំង 2 នោះ គឺ Real Madrid និង At-Madrid ដែលសុទ្ធសឹងតែមានមូលដ្ឋាននៅទីក្រុង ម៉ាឌ្រីត ដូចគ្នា ទើបគេដាក់ឈ្មោះការប្រកួតនេះថា “Madrid Derby” ។

Madrid Derby ជាការប្រកួតបាល់ទាត់មួយដែលធ្វើឱ្យអ្នកគាំទ្រ មានអារម្មណ៍រំភើប និង ទន្ទឹងរង់ចាំឱ្យថ្ងៃប្រកួតមកដល់។ ការប្រកួតនេះអាចរាប់បញ្ចូលថា ជាការប្រកួតសំខាន់ នៅក្នុងលីកបាល់ទាត់របស់ប្រទេសអឺរ៉ុប ដោយក្លឹប Real Madrid ត្រូវប្រកួតគ្នាជាមួយ At-Madrid យ៉ាងហោចណាស់ 2 ដង នៅក្នុងមួយរដូវកាល។

លីកកំពូលអេស្ប៉ាញ La Liga ជាលីកបាល់ទាត់មួយដែលមានអ្នកទស្សនាច្រើន នៅជុំវិញពិភពលោក និង ជាពិសេសអ្នកគាំទ្រវិស័យកីឡា តែងតែមិនអាចរំលងបាននៅពេលមានការប្រកួត El Clasico និង Madrid Derby នេះផ្ទាល់តែម្តង។ សម្រាប់ការប្រកួត Madrid Derby នៅក្នុងរដូវកាលថ្មីនេះ ក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុង ម៉ាឌ្រីត ដូចគ្នា គឺ Real Madrid និង At-Madrid នឹងត្រូវប្រកួតនៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2023 ខាងមុខ។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Wanda Metropolitano របស់ At-Madrid ដោយអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ចង់ឃើញក្រុមខ្លួន យកឈ្នះទៅលើក្រុមភ្ញៀវ នៅក្នុងទឹកដីរបស់ខ្លួន។

ការប្រកួត Madrid Derby ជើងទី 2 នឹងធ្វើឡើងនៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2024 នៅកីឡដ្ឋាន Santiago Bernabeu ដែលជាទឹកដីរបស់ Real Madrid៕

អត្ថបទ ៖ សង្ហា

មតិយោបល់