• 2023-09-13 02:30:10
  • ព័ត៌មាន

ចាំមើលស្អាត ឫ អត់!​ បិសាចក្រហម Man Utd រកបានអ្នកឧបត្តម្ភថ្មី លើអាវ​ នៅរដូវកាល 2024

  • 2023-09-13 02:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្វែងរកអ្នកឧបត្ថម្ភថ្មី លើផ្នែកខាងមុខនៃអាវរបស់ Manchester United ត្រូវបានបញ្ចប់បន្ទាប់ពីក្លឹបបានបញ្ជាក់ថាពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសូហ្វវែររបស់អាមេរិក Snapdragon ។

Snapdragon គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ដែលបានពិភាក្សាជាមួយ United ជុំវិញការក្លាយជាអ្នកឧបត្ថម្ភថ្មីលើផ្នែកខាងមុខអាវ របស់ក្លឹប។ បិសាចក្រហមបានកំពុងស្វែងរកអ្នកឧបត្ថម្ភអាវថ្មីបន្ទាប់ពីបានប្រកាសកាលពីឆ្នាំមុនថាកិច្ចព្រមព្រៀងដែលមានស្រាប់របស់ពួកគេជាមួយ TeamViewer នឹងមិនត្រូវបានបន្តឡើយ។ ក្រោយមកពួកគេបានប្រកាសថាកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងសម្រាប់ Manchester United ដើម្បីទិញសិទ្ធិឧបត្ថម្ភអាវខាងមុខរបស់ពួកគេមកវិញ ហើយក្លឹបបានកំណត់គោលដៅវិនិយោគថ្មីចាប់តាំងពីពេលនោះមក។

បិសាចក្រហម Manchester United បានបញ្ជាក់អំពីអ្នកឧបត្ថម្ភថ្មីរបស់ពួកគេ នៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លីមួយដែលសរសេរថា ៖ “Manchester United PLC បានយល់ព្រមលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តបន្ថែមជាមួយ Qualcomm Technologies, Inc ដែលនឹងឃើញម៉ាក Snapdragon បង្ហាញនៅលើអាវដ៏ល្បីល្បាញរបស់ក្លឹប។

ក្រោមកិច្ចព្រមព្រៀងនេះ Snapdragon នឹងក្លាយជាដៃគូ ហើយម៉ាកយីហោរបស់ខ្លួន នឹងបង្ហាញនៅលើអាវផ្នែកខាងមុខរបស់ Manchester United ចាប់ពីដើមរដូវកាល 2024/2025 ដោយមានឈុតក្នុងផ្ទះ ឈុតក្រៅដី និងឈុតទីបីនៃក្រុមបុរស និងក្រុមនារី៕

អត្ថបទ ៖ អូនដែត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី