• 2023-09-11 02:49:32
  • ព័ត៌មាន

កំពូលកីឡាករចិត្តធម៌ Ronaldo បើកសណ្ឋាគាររបស់ខ្លួន ឱ្យពលរដ្ឋម៉ារ៉ុក រងគ្រោះរញ្ជួយដី ចូលស្នាក់នៅ!

  • 2023-09-11 02:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បានចែករំលែកសារ រំលែកទុក្ខដ៏ស្មោះស្ម័គ្រនៅលើ Instagram របស់លោក ចំពោះជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត 6.8 រ៉ិចទ័រ ដែលបានអង្រួនប្រទេសម៉ារ៉ុកកាលពីថ្ងៃសុក្រ ហើយបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។

“ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំងអស់ដែលបានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅប្រទេស ម៉ារ៉ុក” ។ តារាបាល់ទាត់ព័រទុយហ្គាល់ រូបនេះបាននិយាយនៅលើគណនី Instagram របស់លោក។

របាយការណ៍ជាច្រើនបានលេចឡើងកាលពីថ្ងៃសៅរ៍ថា Ronaldo បានបើកសណ្ឋាគាររបស់ខ្លួន គឺ Pestana CR7 Marrakech ដើម្បីផ្តល់ជម្រកដល់ជនរងគ្រោះដោយសារការរញ្ជួយដីដែលបានបាត់បង់ផ្ទះរបស់ពួកគេ។ Pestana CR7 Marrakech ត្រូវបានគេដាក់ចំណាត់ថ្នាក់ជាសណ្ឋាគារលំដាប់ផ្កាយបួន ដែលមានភាពប្រណិត ហើយរួមបញ្ចូលទាំងអាងហែលទឹកខាងក្រៅ កន្លែងហាត់ប្រាណ និង ភោជនីយដ្ឋាន។

ទូរទស្សន៍រដ្ឋបានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យ ដោយដកស្រង់ពីក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុកថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃសុក្របានកើនឡើងដល់ 2,012 នាក់។ ចំនួនអ្នករងរបួសបានកើនឡើងដល់ 2,059 នាក់ រួមទាំង 1,404 នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទ ៖ អូនដែត

មតិយោបល់
អត្ថបទពេញនិយម