• 2023-09-01 10:45:26
  • ព័ត៌មាន

Man City ចាយ​លុយជិត ៧០លាន​ទិញ​ខ្សែ​បម្រើ​ពី​ក្លឹប​ពាក់​កណ្ដាល​តារាង PL

  • 2023-09-01 10:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ចំណាយទឹកប្រាក់ ៦៧លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ខ្សែ​បម្រើ​ព័រទុយហ្គាល់ Matheus Nunes ពី​ក្លឹប Wolverhampton Wanderers ឬ​ហៅ​កាត់​ថា​ក្លឹបចចក Wolves ដែល​ជា​ក្លឹប​ជាប់​លេខ ១៣កាល​ពី​រដូវ​កាល​មុន។

កីឡាករ​វ័យ ២៥ឆ្នាំ​រូប​នេះ​បាន​លេង​នៅ Wolves បានខ្ទង់​មួយ​ឆ្នាំ ហើយ​បង្ហាញ​ខ្លួន​បាន ៣៦ដង ហើយ​រក​បាន ១គ្រាប់។ បន្ថែម​ពី​នេះ​ Nunes ជាប់​ជា​ជម្រើស​ជាតិ​ព័រទុយហ្គាល់​តាំង​ពី​ឆ្នាំ២០២១ ហើយ​លេង​បាន ១១ដង។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន BBC ខាង Man City នឹង​ត្រូវ​បង់ឱ្យ Wolves ១០% ក្នុង​ករណី​ដែល​ក្លឹប​នេះ​លក់​ចំណេញ​ពី​ Nunes៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់