• 2023-08-30 11:07:35
  • ព័ត៌មាន

Haaland ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ២០២៣ នៅ​ប្រទេស​អង់គ្លេស

  • 2023-08-30 11:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធន័រវែស​កីឡាករ Erling Haaland ត្រូវ​បាន​គេ​បោះឆ្នោត​ឱ្យ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ២០២៣ នៃ​សមាគមកីឡាករ​បាល់ទាត់​អាជីព​អង់គ្លេស ឬ ហៅ​កាត់​ថា PFA។

កីឡាករ​រូប​នេះ​រកបាន ៥២គ្រាប់​នៅ​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន​ជាមួយ​ក្លឹប Manchester City។ Haaland បាន​ចូល​រួម​ជាមួយក្លឹប​ដែល​មាន​រហស្សនាម​ថាមេឃខៀវមួយ​នេះ កាល​ពី​ខែ​មិថុនា ឆ្នាំ២០២២។

នៅ​ក្នុង​ពាន PFA នេះ​ដែរ Haaland បាន​យក​ឈ្នះ​មិត្តរួមក្រុម​របស់​ខ្លួន​ខ្សែ​បម្រើ​ Kevin De Bruyne និង​ខ្សែការពារ John Stones កីឡាករ Arsenal ខ្សែ​បម្រើ Martin Odegaard និង​ខ្សែ​ប្រយុទ្ធអង់គ្លេស Harry Kane ដែល​កំពុង​លេង​នៅ Bayern Munich៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់